បន្ទាប់ពីចាប់ផ្ដើមកម្មវិធីជាស៊េរី “ONE on TNT” លើកដំបូងដ៏ជោគជ័យ ស្ថាប័ន ONE Championship បានត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកម្មវិធីប្រកួតទី២ថែមទៀត។
នៅថ្ងៃពុធសប្ដាហ៍ក្រោយទី ១៤ ខែ មេសា (ត្រូវថ្ងៃព្រហស្បតិ៍នៅកម្ពុជា) ស្ថាប័នលំដាប់ពិភពលោកត្រលប់ទៅរៀបចំកម្មវិធី “ONE on TNT II” ដែលផ្សាយម៉ោងពិសេសតាមរយៈទូរទស្សន៍នៅអាមេរិកខាងជើងដដែល។
គូឯកពិសេសតម្រូវលើម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee ដែលត្រូវឡើងការពារខ្សែក្រវាត់របស់ខ្លួនទល់នឹងគូប្រជែងលំដាប់ទី៣ និងជាអ្នកជំនាញផ្ដួលដៃគូឲ្យសន្លប់ Timofey Nastyukhin។
ទស្សនាតាមទូទាំងពិភពលោក
“ONE on TNT II” នឹងត្រូវផ្សាយទូទាំងពិភពលោកលើសពី១៥០ ប្រទេស ហើយអ្នកគាំទ្រអាចទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍, ថេបប្លេត, កុំព្យូទ័រ, ឬ ឧបករណ៍ចល័តផ្សេងៗទៀត។
ព្រឹត្តិការណ៍ទាំងមូលនឹងផ្សាយតាមឆាណែល YouTube របស់ ONE និង នៅលើ ONE Super App (លើកលែងតំបន់ខ្លះ)។ ជាមួយគ្នានេះ ពីរគូដំបូងនឹងផ្សាយតាមផេក Facebook និង Twitter ផ្លូវការរបស់ ONE (លើកលែងអាមេរិក, ឥណ្ឌា និង ជប៉ុន)។
ការទស្សនាលម្អិតទៅតាមពេលវេលានៃប្រទេសនីមួយៗ សូមមើលខាងក្រោមនេះ៖
កម្ពុជា
អាចទស្សនាការផ្សាយនៃព្រឹត្តិការណ៍ “ONE on TNT II” តាមរយៈឆាណែល YouTube របស់ ONE ឬ ONE Super App នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែ មេសា ចាប់ពីវេលាម៉ោង ៧:៣០ ព្រឹកតទៅម៉ោងនៅឥណ្ឌូចិន។
អាមេរិក
ទស្សនាការប្រកួតគូពិសេស (main card) នៅទូរទស្សន៍ TNT ចាប់ពីម៉ោង ១០ យប់តទៅម៉ោងស្ដង់ដារនៅលោកខាងលិច( EST) ឬ ទស្សនានៅលើ App TNT ចាប់ពីម៉ោង ១០យប់ ម៉ោងស្ដង់ដានៅលោកខាងលិច(EST) ឬម៉ោង ៧ ល្ងាចតទៅម៉ោងនៅអាស៊ីប៉ាស៊ីហ្វីកនាថ្ងៃពុធទី ១៤ ខែ មេសា។
លើសពីនេះទៅទៀត ទស្សនាការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ទាំងមូលនៅលើ B/R Live ឬ Bleacher Report ចាប់ពីម៉ោង ១០យប់តទៅ ម៉ោងស្ដង់ដារនៅលោកខាងលិច(EST) ត្រូវម៉ោង ៧ ល្ងាច ម៉ោងស្ដង់ដារអាស៊ីប៉ាស៊ីហ្វិក (PST)។ លោកអ្នកអាចទស្សនាតាមឌីជីថល ដោយប្រើការចុះឈ្មោះដែលបានសាប់ស្ក្រាយតាមខ្សែកាប។
សម្រាប់គូដំបូង ប្រិយមិត្តអាចទស្សនានៅ B/R App, B/R Live, Bleacher Report, B/R Live YouTube, និង B/R MMA Twitter ចាប់ពីម៉ោង ៨:៣០ យប់ម៉ោងស្ដង់ដាលោកខាងលិច / ម៉ោង ៥:៣០ ម៉ោងស្ដង់ អាស៊ីប៉ាស៊ីហ្វិក។
ចិន
ទស្សនា “ONE on TNT II” តាមការផ្សាយតាមទូរទស្សន៍ BesTV, ឬ iQiYi ចាប់ពីម៉ោង ៨:៣០ តទៅ ម៉ោងស្ដង់ដារនៅប្រទេសចិន (CST)នាថ្ងៃព្រហស្បតិ៍ទី ១៥ ខែ មេសា។
Great Sports នឹងផ្សាយឡើងវិញចាប់ពីម៉ោង ៧:៣០ ល្ងាចតទៅម៉ោងស្ដង់ដារានៅចិន (CST) រហូតដល់ម៉ោង ៩:២៥ នាទីយប់នាថ្ងៃសុក្រទី ១៦ ខែ មេសា។
ដូចគ្នានេះ SZTV5 នឹងផ្សាយឡើងវិញចាប់ពីម៉ោង ១០:៣០-១១:៣០ យប់ម៉ោងស្ដង់ដារនៅប្រទេសចិននាថ្ងៃសៅរ៍ ទី២៤ និង អាទិត្យទី ២៥ ខែ មេសា។
ចុងក្រោយ QHTV នឹងផ្សាយឡើងវិញពីម៉ោង ១០:៣០- ១១:៣០ យប់ម៉ោងស្ដង់ដានៅប្រទេសចិននាថ្ងៃសៅរ៍ទី ១៥ ខែ ឧសភា។
អាមេរិកឡាទីន
ទស្សនា “ONE on TNT II” នៅលើប៉ុស្ដិ៍ Claro Sports ចាប់ពីម៉ោង ៨:៣០ តទៅម៉ោងស្ដង់ដារលោកខាងលិច (EST) នាថ្ងៃពុធទី ១៤ ខែ មេសា ក្នុងចំណោមប្រទេសចំនួន ១៧ នៅអាមេរិកឡាទីន។
ប្រទេសទាំងនោះរួមមានអាហ្សង់ទីន , បូលីវី, ស៊ីលី, កូឡុំប៊ី, កូស្ដារីកា, សាធារណរដ្ឋដូមីនីក, អេក្វាឌ័រ, អេលសាវាឌ័រ, ក្វាតេម៉ាឡា, ហុងឌុយរ៉ាស់, ម៉ិកស៊ិក, នីការ៉ាហ្គា, ប៉ាណាម៉ា, ប៉ារ៉ាហ្គាយ, ប៉េរូ, អ៊ុយរូហ្គាយ, និង វ៉េណេស៊ុយអេឡា។
ជាមួយគ្នានោះ “ONE on TNT II” ក៏នឹងផ្សាយតាមអនឡាញ Marca Claro’s website ក៏ដូចជា YouTube Pageរបស់ Marca Claro និង Claro Video។
ឥណ្ឌា
ទស្សនាការផ្សាយផ្ទាល់ “ONE on TNT II” តាមរយៈទូរទស្សន៍ Hotstar ឬ Star Sports Select 2 ចាប់ពីម៉ោង ៦:០០ ព្រឹកតទៅម៉ោងនៅឥណ្ឌា (IST) នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែមេសា។
ចំណែក Star Sports Select 2 នឹងផ្សាយឡើងវិញចាប់ពីម៉ោង ៦ ល្ងាចតទៅ (ម៉ោងស្ដាង់ដារឥណ្ឌា) នាថ្ងៃសុក្រទី ១៦ ខែ មេសា។
ឥណ្ឌូណេស៊ី
ទស្សនាការផ្សាយ “ONE on TNT II” នៅលើ Vidio.com , MAXStream ឬ Kaskus TV ចាប់ពីម៉ោង ៧:៣០ព្រឹក ម៉ោងឥណ្ឌូណេស៊ីភាគខាងលិច (WIB) នាថ្ងៃព្រហស្បតិ៍ទី ១៥ ខែមេសា។
ដូចគ្នានេះ MAXstream និង Kaskus ក៏នឹងផ្សាយឡើងវិញពីម៉ោង ៧:៣០ នាថ្ងៃសុក្រទី ១៦ ខែមេសា (ម៉ោងឥណ្ឌូណេស៊ីភាគខាងលិច)។
ចុងក្រោយ SCTV នឹងផ្សាយឡើងវិញចាប់ពីវេលាម៉ោង ១១:៣០ ម៉ោងនៅឥណ្ឌូណេស៊ីភាគខាងលិច (WIB) នាថ្ងៃសុក្រទី ១៦ ខែ មេសា។
ជប៉ុន
ទស្សនាការផ្សាយ “ONE on TNT II” នៅ Abema ចាប់ពីម៉ោង ៩:៣០ ព្រឹកតទៅម៉ោងស្ដង់ដារនៅជប៉ុន (JST) នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែមេសា។
មីយ៉ាន់ម៉ា
ទស្សនា “ONE on TNT II” នៅ Skynet ចាប់ពីម៉ោង ៧:០០ ព្រឹកម៉ោងនៅមីយ៉ាន់ម៉ា (MMT) នាថ្ងៃព្រហស្បតិ៍ទី ១៥ ខែ មេសា។
ហ្វីលីពីន
ទស្សនាការផ្សាយផ្ទាល់ “ONE on TNT II” តាម One Sports ឬ One Sports+ ចាប់ពីម៉ោង ៨:៣០ យប់តទៅម៉ោងនៅហ្វីលីពីន (PHT) នាថ្ងៃព្រហស្បតិ៍ទី ១៥ ខែមេសា។
ទាំង ONE Sports និង ONE Sports+ នឹងផ្សាយព្រឹត្តិការណ៍ឡើងវិញចាប់ពីវេលាម៉ោង ៨:៣០ (ម៉ោងនៅហ្វីលីពីន) នាថ្ងៃសុក្រទី ១៦ ខែមេសា។
ដូចគ្នានេះ TV5 នឹងផ្សាយឡើងវិញនៅថ្ងៃសៅរ៍ ទី ១៨ ខែ មេសា ចាប់ពីវេលាម៉ោង ១២:០០ យប់តទៅ ម៉ោងនៅហ្វីលីពីន(PHT)។
ថៃ
ទស្សនាការផ្សាយផ្ទាល់ “ONE on TNT II” តាមរយៈ AIS Play ចាប់ពីម៉ោង ៧:៣០ ព្រឹកម៉ោងឥណ្ឌូចិន (ICT) នៅថ្ងៃព្រហស្បតិ៍ទី ១៥ ខែមេសា។ ការផ្សាយឡើងវិញក៏មាននៅ AIS Play នៅថ្ងៃជាមួយគ្នានេះចាប់ពីម៉ោង ៦ ល្ងាចតទៅ (ICT)។
ជាមួយគ្នានេះទូរទស្សន៍ Thairath TV32 នឹងផ្សាយគូពិសេសនៅលើទំព័រ Facebook និង YouTube នាថ្ងៃសុក្រទី ១៦ ខែ មេសា។
ចុងក្រោយគូសំខាន់ (Main Card) “ONE on TNT I” and “ONE on TNT II” នឹងត្រូវផ្សាយឡើងវិញដោយ Thairath TV32 ចាប់ពីម៉ោង ១០:៤០ យប់តទៅម៉ោងនៅឥណ្ឌូចិន (ICT) នៅថ្ងៃសុក្រទី១៦ ខែមេសា។
វៀតណាម
ទស្សនាព្រឹត្តិការណ៍ផ្សាយផ្ទាល់ “ONE on TNT II” តាមរយៈ HTV 1 ចាប់ពីម៉ោង ៧:៣០ ម៉ោងនៅឥណ្ឌូចិន (ICT) នៅថ្ងៃព្រហស្បតិ៍ ទី ១៥ ខែ មេសា។ ជាមួយគ្នានេះ ក៏មានការផ្សាយឡើងវិញនៅទូរទស្សន៍ HTV The Thao ចាប់ពីម៉ោង ៧:៣០ ម៉ោងនៅឥណ្ឌូចិននៅថ្ងៃសុក្រទី ១៦ ខែមេសា។
គូសំខាន់ (Main Card) នៅ “ONE on TNT II”
(c) Christian Lee vs. Timofey Nastyukhin (ដណ្ដើមខ្សែក្រវាត់ ONE Lightweight World Title)
Janet Todd vs. Anne Line Hogstad (មួយថៃ – atomweight)
គូដំបូង(Preliminary Card( នៅ “ONE on TNT II”
Shinechagtga Zoltsetseg vs. Yoshiki Nakahara (គុនចម្រុះ– featherweight)
Kim Kyu Sung vs. Wang Shuo (គុនចម្រុះ – flyweight)
Mitchell Chamale vs. Shuya Kamikubo (គុនចម្រុះ – bantamweight)