លោក Mauricio Pochettino បានអះអាងថាក្រុម PSG កំពុងខិតខំបន្ដកុងត្រាឱ្យខ្សែប្រយុទ្ធ Mbappe ទៀត ដើម្បីគេចពីការចង់បានរបស់ក្រុម Real Madrid ។
ខ្សែប្រយុទ្ធបារាំងមានកុងត្រាជាមួយក្រុម PSG ដល់ឆ្នាំ២០២២ឯណោះ ប៉ុន្តែត្រឹមពេលបច្ចុប្បន្ននេះមានក្លឹបជាច្រើនចង់បានទៅហើយ។ ដោយមើលឃើញសភាពមិនសូវស្រួលនេះហើយ ទើបបានជាក្រុម PSG ព្យាយាមខ្លាំងណាស់ដើម្បីធ្វើយ៉ាងណាបន្ដកុងត្រាដល់កីឡាករវ័យ២២ឆ្នាំនេះឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។
លោក Pochettino បានអះអាងថា៖ “កីឡាករដល់កម្រិតកំពូលដូច Mbappe ច្បាស់ណាស់នឹងមានគេចង់បាន។ រឿងដែលសំខាន់នោះ គាត់នៅស្ងប់ស្ងៀមល្អ។ គាត់ផ្ដោតតែលើការជួយក្រុមប៉ុណ្ណោះ នេះជារឿងល្អសម្រាប់យើង។ គាត់ជាកីឡាកររបស់យើង យើងនឹងប្រឹងប្រែងដើម្បីបន្ដកុងត្រាដល់គាត់ទៀត”៕ប្រភព Dailymail