Pep ថា​មិន​អី​ទេ ឲ្យ​តែ Aguero លេង​បាន​ល្អ ទោះ​គេ​ត្រូវ​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង PL ក៏​ដោយ

អ្នកចាត់ការ​លោក Pep Guardiola ថា​នឹង​ទទួល​យក​គ្រប់​យ៉ាង ដោយ​មិន​មាន​ការ​ត្អូញត្អែរ​អ្វី​នោះ​ទេ​សម្រាប់​ទ្រនំ​បន្ទាប់​របស់ Sergio Aguero ដែល​ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប Man City។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត Aguero បាន​ចាយ​ពេល ១០ ឆ្នាំ​ហើយ​នៅ​មេឃ​ខៀវ ដោយ​ទ្រនំ​ថ្មី​នា​រដូវ​កាល ២០២១/២២ ក៏​មាន​ភាគរយ​ដែល​គេ​អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​គូ​ប្រជែង​ណា​មួយ​នៅ​លីគ​កំពូល​អង់គ្លេស​ផង​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​តាម​ការ​យល់​ឃើញ​របស់​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ “ឲ្យ​តែ​ល្អ​សម្រាប់​គេ គឺ​ខ្ញុំ​មាន​តែ​ជូនពរ ជា​ពិសេស​គឺ​អាច​ល្អ​បំផុត​សម្រាប់​គេ​ដូច​ការ​លេង​របស់​គេ​ឆ្នាំ​ទៅ ហើយ​ខ្ញុំ​រីករាយ​នូវ​អ្វី​ដែល​គេ​បាន​សម្រេច​ចិត្ត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ថែម​ថា៖ “ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ គឺ​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ ហើយ​គាត់​គឺ​ជា​គាត់ តែ​គ្រាន់​ថា បើ​គាត់​គិត​ថា​វា​ល្អ ក៏​ល្អ​សម្រាប់​យើង​ដែរ”៕ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT