Real Madrid ​កំពុង​ដាក់​តម្លៃ​ខ្លួន​ទិញ​យក ​Sterling ​ពី​ក្រុម Man City ​

ក្លឹប Real Madrid ​កំពុង​ចាប់​អារម្មណ៍​ក្នុង​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ​មក​លេង​នៅ​អេស្ប៉ាញ ​ឱ្យ​បាន​មុន​ផុត​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ចុង​ខែ​នេះ។

ការ​ចង់​បាន​នេះ​ដែរ ​គឺ​ស្រប​ពេល​អតីត​កីឡាករ Liverpool ​មិន​ទាន់​ព្រម​បន្ដ​កុងត្រា​ជាមួយ​ក្រុម Manchester City ​ឡើយ។ ចំណែក​ឯ Real Madrid ​ឯ​ណោះ ក៏​កំពុង​ស្វែង​រក​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម​ផង​ដែរ ​ព្រោះ​ថា​ក្រោយ​ពី Ronaldo ​ចាកចេញ ​នៅ​មិន​ទាន់​បាន​ទិញ​កីឡាករ​ល្អ​ណា​ម្នាក់​មក​ជំនួស​ឡើយ។ គេ​មិន​ទាន់​ដឹង​ថា​តើ Real ហ៊ាន​ដាក់​តម្លៃ​ទិញ​យក​ប៉ុន្មាន​នៅ​ឡើយ ព្រោះ​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​ទំនង​ជា​មាន​តម្លៃ​ខ្លួន​ខ្ពស់​ណាស់ ​បើ​ក្រុម Man City ​លក់​មែន​នោះ។

Sterling ​ជា​កីឡាករ​សំខាន់​ម្នាក់​របស់​លោក Pep ​ដែល​ជួយ​ក្រុម​លើក​ពាន​លីគ​កំពូល​អង់គ្លេស​កាល​ពី​រដូវ​កាល​មុន​នេះ។ មួយ​វិញ​ទៀត ​កីឡាករ​វ័យ​២៣​ឆ្នាំ​នេះ ក៏​ជា​ចំណែក​មួយ​នាំ​អង់គ្លេស​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ World Cup 2018 ​នេះ​ផង​ដែរ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT