នៅប្រកួត El Clasico រាត្រីនេះ ក្រៅពីការសម្លឹងមើលបច្ចេកទេសលេងរបស់កីឡាករក្រុមទាំងពីរ ទៀតសោតគេក៏ចង់ដែរថាតើ Ousmane Dembele ដែលធ្លាប់តែមានល្បឿនលឿន គេនឹងអាចរត់បានលឿនជាងកីឡាកររបស់ Real Madrid បានដែរឬទេ?
យ៉ាងណាតាមរបាយការណ៍ថ្មីដែលរៀបរៀងដោយគេហទំព័រ Marca បានបង្ហាញពីទិន្នន័យល្បឿនជាមធ្យមរបស់កីឡាករ ដោយប្រើប្រាស់ទិន្នន័យនៅ ១០ ប្រកួតចុងក្រោយនៃកីឡាករក្រុមទាំង ២ ហើយយើងឃើញថា ខ្សែប្រយុទ្ធស្លាបបារាំងឈរត្រឹមលេខរៀងទី ៣ ប៉ុណ្ណោះ។
នោះគឺអ្នកដែលមានល្បឿនលឿនទាំង ៥ រូប យើងបង្ហាញដូចខាងក្រោម៖
Vinicius Jr ល្បឿន ៣០,៦ គ.ម/ម៉
Eder Militao ល្បឿន ៣០,៤ គ.ម/ម៉
Ousmane Dembele ល្បឿន ៣០,២ គ.ម/ម៉
Sergino Dest ល្បឿន ៣០,២ គ.ម/ម៉
Ferland Mendy ល្បឿន ៣០,២ គ.ម/ម៉
គួរបញ្ជាក់ថា ការប្រកួត El Clasico ជើងទី ២ នឹងធ្វើឡើងនៅយប់នេះ វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ មេសា មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕
ប្រភព៖ Marca