ជាការពិតនៅពេលបច្ចុប្បន្ននេះ Real Madrid បានកំពុងប្រើប្រាស់កីឡដ្ឋាន Alfredo di Stefano ដែលជាកីឡដ្ឋានប្រើសម្រាប់ការលេងរបស់ឈុត B មកធ្វើជាទឹកដីរបស់ខ្លួន ហើយក៏មានគូប្រជែងមួយចំនួនបានលើកឡើងថាពុំមានស្តង់ដារ ហើយខ្លះក៏មិនគិតថាជាបញ្ហាអ្វីនោះដែរ។
យ៉ាងណាក៏មានប្រិយមិត្តខ្លះបានចោទសួរមកកាន់ពួកយើងថា តើដំណើរការសាងសង់ថ្មីនៃកីឡដ្ឋាន Estadio Santiago Bernabeu របស់ Real Madrid ប្រព្រឹត្តិទៅបានប៉ុន្មានភាគរយហើយ? សំណួរនេះគឺគ្មានចម្លើយនោះទេ ដោយគ្មានប្រភពច្បាស់ការណាមួយអាចបង្ហើបបានច្បាស់ឡើយ គ្រាន់យើងអាចចែករំលែកទៅអ្នករាល់គ្នាវិញ ត្រឹមប្រភពដើម្បីទស្សនានូវវីដេអូសាងសង់រយៈពេលចុងក្រោយ។
នោះគឺអរគុណដល់គណនី YouTube ឈ្មោះ Jaiver Cairtea ដែលលោកបានចូលទៅផ្តិតយករូបភាពនិងវីដេអូថ្មីៗជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការកំពុងសាងសង់នៅកីឡដ្ឋាន Bernabeu។
ទស្សនាបណ្តុំវីដេអូខាងក្រោម៖
https://youtu.be/h3zQKvTHJHM
https://youtu.be/oynwtj_Pn6U
តាមគម្រោងគឺកីឡដ្ឋាននេះ នឹងត្រូវបញ្ចប់ការសាងសង់នៅកំឡុងខែឧសភា ឬមិថុនា ឆ្នាំ ២០២២ ពោលគឺរង់ចាំដល់រដូវកាល ២០២២/២៣ ទើបប្រហែលអាច Real Madrid យកកីឡដ្ឋាននោះមកប្រើប្រាស់វិញបាន៕