ជំនួប​ Real-Barca យប់​នេះ ស្ទើរ​ជើង​ប្រហែល​គ្នា នាំ​ឲ្យ​ការ​ព្យាករណ៍​មើល​ឃើញ​ថា​ត្រឹម ស្មើ

នៅ​វេលា​ម៉ោង ០២:០០ នាទី​រំលង​អាធ្រាត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​អាទិត្យ ទី ១១ មេសា ក្រុម​ Real Madrid នឹង​ត្រូវ​បើក​កីឡដ្ឋាន Alfredo di Stefano ស្វាគមន៍​ក្រុម Barcelona ដែល​ជា​ជំនួប El Clasico ជើង​ទី ២ ប្រចាំ​រដូវ​កាល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មុន​ដល់​ការ​ប្រកួត យើង​ក៏​សូម​ធ្វើ​ការ​បង្ហាញ​នូវ​ស្ថិតិ សមាសភាព​កីឡាករ និង​ការ​ព្យាករណ៍​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យប់​នេះ​ជា​ប្រកួត​លើក​ទី ១៨២ រវាង​ក្រុម​ទាំង​ពីរ​នៅ La Liga ដោយ​សរុប​កន្លង​មក Real Madrid ឈ្នះ ៧៤ ខណៈ Barcelona ឈ្នះ ៧២ និង​ស្មើ ៣៥ លើក។ ​កាល​ពី​ប្រកួត​ជើង​ទី ១ រដូវ​កាល​នេះ​គឺ Real យក​ឈ្នះ ៣-១។ Messi ជា​អ្នក​នាំ​មុខ​នៅ​ការ​រក​គ្រាប់​បាល់​ក្នុង​ជំនួប Clasico ដោយ​មាន ២៦ គ្រាប់ ខណៈ Benzema មាន ៩ គ្រាប់ នេះ​យើង​រាប់​តែ​កីឡាករ​នៅ​ឈរ​ជើង​លេង​ឲ្យ​ក្លឹប​ទាំង​ពីរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​ទៅ​មើល​សមាសភាព​កីឡាករ​បន្តិច បើ​ទោះ​បី​ជា Gerard Pique ត្រលប់​មក​វិញ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​អាច​លេង​បាន​ឬ​អត់​នោះ​ទេ ដោយ​នៅ​តែ​មាន​ភាគរយ​ដែល​លោក Koeman ប្រើប្រាស់ De Jong នៅ​តំបន់​ការពារ​ក្រោម។ អ្នក​របួស​ដែល​ខកខាន​មាន​ Fati និង Coutinho សម្រាប់​អ្នក​មាន​បុណ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រី​ឯ Real មាន Varane, Ramos និង Carvajal ហើយ Hazard មិន​ទាន់​ប្រាកដប្រជា​ថា​លេង​បាន​ឬ​អត់។ បែប​នេះ​នាំ​ឲ្យ​ឈុត ១១ រូប​រវាង​ក្រុម​ទាំង​ពីរ​អាច​មាន​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Real Madrid: Courtois; Vazquez, Militao, Nacho, Mendy; Modric, Casemiro, Kroos; Asensio, Benzema, Vinicius

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Barcelona: Ter Stegen; Mingueza, De Jong, Lenglet; Dest, Pedri, Busquets, Alba; Griezmann, Messi, Dembele

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​មើល​ឃើញ​ថា សមាសភាព​នៃ​ក្រុម​ទាំង​ពីរ​ក៏​ប្រហែល​គ្នា​ដែរ​នោះ មួយ​ផ្សេង​ទៀត​នៅ​ប្រកួត​ចុង​ក្រោយ​ក្រុម​ទាំង​ពីរ​ក៏​មាន​ទម្រង់​លេង​ល្អ​ប្រហាក់ប្រហែល​គ្នា នាំ​ឲ្យ​យើង​ព្យាករណ៍​ថា លទ្ធផល​នៃ​គូ Clasico យប់​នេះ គឺ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ១-១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT