ប្រដាល់សកលកម្ពុជា រំពឹងទទួលបានលទ្ធផលល្អពីស៊ីហ្គេម ២០២១

បើទោះបីជាវិបត្តិជំងឺកូវីដ-១៩នៅតែបង្កបញ្ហាធំដល់ការប្រមូលផ្តុំហ្វឹកហាត់ និងលើកពេលជាច្រើនលើកយ៉ាងណាក្តី ក៏សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានព្យាយាមអស់ពីលទ្ធភាព ដើម្បីបន្តគោលដៅពង្រឹងគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួនឱ្យបានរួចរាល់ ក្នុងការត្រៀមខ្លួនចូលរួមប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងខែវិច្ឆិកា ឆ្នាំ២០២១នេះ ដោយសហព័ន្ធសង្ឃឹមថា តាមរយៈការខិតខំអស់ពីលទ្ធភាពនេះ ប្រភេទកីឡាប្រដាល់សកលកម្ពុជានឹងទទួលបានលទ្ធផលល្អជូនជាតិជាក់ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះជាការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ តាមរយៈសារអេឡិកត្រូនិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធសម្រាប់ឆ្នាំ២០២១នេះ សហព័ន្ធបានពង្រឹងលើការហ្វឹកហាត់បច្ចេកទេសជាបណ្តើរៗ ដើម្បីត្រៀមការប្រកួតអន្តរជាតិ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ខែធ្នូ ឆ្នាំ២០២១។សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលមានចំនួន១៣នាក់ ក្នុងនោះមានកីឡាការិនី ២នាក់ និងគ្រូបង្វឹក៤នាក់ គឺគ្រូបង្វឹកជាជនជាតិខ្មែរ១នាក់ គុយបា២នាក់  និង គ្រូបង្វឹកជនជាតិអង់   គ្លេស១នាក់ ។ ក្នុងចំណោម១៣នាក់ គឺមាន១២នាក់ហ្វឹកហាត់នៅក្នុងស្រុក និងកីឡាករម្នាក់ដែរជាកូនកាត់ខ្មែរ-អាមេរិក កំពុងហ្វឹកហាត់នៅប្រទេសវៀតណាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ប៊ុយ សុភ័ណ្ឌ សង្កត់ធ្ងន់ថា សម្រាប់គ្រូបង្វឹកបរទេស៣នាក់ គឺមានកម្រិតបច្ចេក ទេសខ្ពស់ជាងគ្រូខ្មែរ ដោយពួកគាត់មានបទពិសោធន៍បង្វឹក សញ្ញាបត្រពីប្រទេសរបស់ពួកគាត់ ព្រមទាំងមានសញ្ញាបត្របញ្ជាក់ពីសហព័ន្ធកីឡាប្រដាល់សកលអន្តរជាតិផងដែរ។ ចំពោះការរៀបចំកម្មវិធីបង្ហាត់របស់គ្រូបរទេសទាំងនោះ មានលក្ខណៈប្លែកពីកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកខ្មែរយើងកន្លងមក ដោយហ្វឹកហាត់តែពេលព្រឹកទេ និងចែកចេញជាពីរវេន គឺពីម៉ោង៦ដល់ម៉ោង៧ និង៣០នាទីព្រឹក និងវេនទី២ ហ្វឹកហាត់វេលាម៉ោង១០ ចំណែកឯពេលរសៀល គឺគ្រូទុកពេលឱ្យកីឡាករ កីឡាការិនីសម្រាក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីស្តារឱ្យបាននូវថាមពលកម្លាំងឡើងវិញ។ សម្រាប់ផែនការវិន័យក្នុងការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិប្រដាល់សកល គឺត្រូវតែគោរពឱ្យបានការហ្វឹកហាត់មិនអនុញ្ញាតឱ្យដើរសេរីទេ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។ ប្រសិនបើអ្នកណាម្នាក់មិនគោរពនូវវិន័យនោះទេ គឺសហព័ន្ធនឹងមានវិធានការណែនាំ ហើយបើនៅតែមិនអនុវត្តន៍ត្រូវតែឱ្យសម្រាកនៅផ្ទះមួយរយៈ ហើយប្រសិនបើនៅតែរឹងទទឹងទៀត អាចប្រឈមនឹងវិធានការក្តៅ ដូចជាការព្យួរ ឬដកចេញពីក្រុមជម្រើសជាតិតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ចំពោះផែនការហ្វឹកហាត់នៅក្រៅប្រទេសវិញ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជានៅតែរក្សាដដែល ដោយបន្តព្យាយាមកៀរគរថវិកាគំាទ្រនានា ជាពិសេសគឺតាមរយៈគោលការណ៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ.(CAMSOC) ក្នុងការផ្តល់ថវិកាគាំទ្រ សម្រាប់ប្រភេទកីឡាសក្តានុពលចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ដែលកីឡាប្រដាល់សកល ក៏ជាប្រភេទកីឡាសក្តានុពលក្នុងការប្រជែងមេដាយស៊ីហ្គេមដែរ។ យើងក៏បានទាក់ទងទៅនឹងសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ក្នុងការស្នើសុំបញ្ជូនកីឡាករ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីជម្រើសជាតិរបស់យើងនៅក្រៅប្រទេស ដែលយើងគិតថា ប្រទេសណាមួយនោះស័ក្តិសមនឹងការបោះជំរំហ្វឹកហាត់ ដែលជាគោលដៅគឺប្រទេសដែលនៅតំបន់អឺរ៉ុប។ ចំពោះចំនួនប៉ុន្មាននាក់ ឬការកំណត់មុខសញ្ញាថាតើកីឡាករ ឬកីឡាការិនីណាខ្លះនឹងត្រូវជ្រើសរើស គឺនៅឡើយទេ ដែលត្រូវការពេលវេលាសិក្សាសិន ហើយកីឡាករ កីឡាការិនីទាំងនោះ ត្រូវតែជាអ្នកដែលមានសក្តានុពលខ្ពស់ជាងគេ ក្នុងចំណោមក្រុមជម្រើសជាតិទាំងមូល» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT