សហព័ន្ធកីឡាបាល់ទាត់ថៃ បញ្ចប់តួនាទីគ្រូបង្វឹក U-23 ក្រោយលទ្ធផលមិនល្អនៅ Asian Games

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ U23 លោក Worrawut Srimaka ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ថៃ បញ្ចប់តួនាទីជាផ្លូវការហើយក្រោយពីមិនពេញចិត្តចំពោះ លទ្ធផលដឹកនាំមិនបានល្អរបស់លោក ក្នុងព្រឹត្តិការណ៍ Asian Games 2018 ។

ការសម្រេចបញ្ចប់តួនាទីរបស់គ្រូបង្វឹកសញ្ចាតិថៃរូបនេះ ក៏ព្រោះតែ ការបង្ហាញខ្លួននៅវគ្គជម្រុះពូល របស់ថៃ មិនបានលទ្ធផលល្អទាល់តែសោះ ពោលគឺ ស្មើ ២ និងចាញ់ ១ និងធ្វើឱ្យពួកគេមិនមានឱកាសបន្តទៅវគ្គជម្រុះជាបន្តទៀត។

ការជ្រុះចេញពីព្រឹត្តិការណ៍កីឡា Asian Games នេះ គឺជាលើកដំបូងហើយក្នុងរយៈកាល ២៤ឆ្នាំ ដែលថៃបានចូលរួមក្នុងព្រឹត្តិការណ៍នេះកន្លងមក៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT