ក្រុមកាំភ្លើងធំ Arsenal លេងបានត្រឹមស្មើក្រុម Slavia Prague ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះនៅយប់មិញនេះ សម្រាប់ការប្រកួតជើងទី១ ពានរង្វាន់ Europa League វគ្គ៨ក្រុមចុងក្រោយ។
ក្រុមរបស់លោក Arteta ហាក់ដូចជាធ្វើមិនបានល្អសោះនៅក្នុងការប្រកួតនេះ ជាពិសេសតំបន់ប្រយុទ្ធតែម្ដង ដែលមានឱកាសហើយសម្រេចទីមិនបាន។ យ៉ាងណាមិញ ការប្រកួតឈានដល់នាទី៨៦ ហើយទើប Pepe រកបាន១គ្រាប់ឱ្យកាំភ្លើងធំ។ យ៉ាងណាមិញ ១គ្រាប់នេះ ក៏មិនអាចទទួលបានជ័យជម្នះដែរ ព្រោះនៅនាទី៩០+៣ទៅហើយ Praha អាចរកបាន១គ្រាប់តាមស្មើវិញ ដោយ Holes ជាអ្នកសម្រេចទីបាន។
ចប់ការប្រកួត ក្រុមទាំងពីរស្មើគ្នា១ -១ ដោយត្រូវរង់ចាំមើលនៅជើងទី២ទៀតទើបអាចសម្រេចថាក្រុមណានឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន៕
ប្រភព៖ DailyMail