ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Granada ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ Europa League ជើងទី១ វគ្ក៨ក្រុមចុងក្រោយ។
ក្រុមយក្សអង់គ្លេសខាងលើនេះ ធ្វើបានល្អសម្រាប់ជើងទី១នេះ ដោយរកបាន២គ្រាប់ និងបិទមិនឱ្យ Granada រកគ្រាប់បាល់បកវិញបាននោះទេ។ ដោយ២គ្រាប់ដែលកើតមានឡើងនោះ ធ្វើបានសម្រេចដោយ Rashford ១គ្រាប់ និង Bruno ១គ្រាប់។ ខណៈដែលជើងទី២ទៀត នឹងធ្វើឡើងនៅទឹកដីអង់គ្លេសវិញម្ដង នាសប្ដាហ៍ក្រោយ។
ដោយជើងទី២ដែលធ្វើឡើងនៅសប្ដាហ៍ក្រោយនោះ ក្រុម Man Utd នឹងមិនមានវត្តមានប្រធានក្រុម Harry Maguire ចូលលេងនោះទេ ដោយសារតែយប់មិញនេះ រូបគេទទួល
បានកាតលឿង១ទៀត ដែលសរុប២កាត នឹងត្រូវអវត្ដមានប្រកួតបន្ទាប់៕
ប្រភព៖ DailyMail