Moraes ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើលពេល​ផ្ដួល​ Johnson ឲ្យ​សន្លប់​ដើម្បី​រក្សា​ខ្សែ​ក្រវាត់

អ្នកលេងគុនចម្រុះសញ្ជាតិប្រេស៊ីល Adriano “Mikinho” Moraes នៅតែរក្សាខ្សែក្រវាត់ ONE Flyweight World Champion របស់ខ្លួនដដែលក្រោយផ្ដួល Demmetrious “Mighty Mouse” Johnson ឲ្យសន្លប់ត្រឹមទីកទី២ នៅព្រឹត្តិការណ៍ ONE on TNT I នាព្រឹកថ្ងៃព្រហស្បតិ៍ទី ៨ ខែ មេសានេះ ដែលជាការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍នៅអាមេរិកលើកដំបូង (ប្រកួតនៅសិង្ហបុរី)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៅ​ទៀត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight ​បាន​​ផ្ដួល​ Johnson ​​ឲ្យ​​សន្លប់​​លើក​ដំបូង​ក្នុង​អាជីព​លើក​ដំបូង។គ្រាន់តែស្នូរជួងចាប់ផ្ដើមអ្នកទាំងពីរចាប់ផ្ដើមស្ទាបស្ទង់ដោយឈរវ៉ៃពីចម្ងាយប្រមាណ ២ នាទី មុនចាប់អុកគ្នាមួយប្រាវ និង ប្រើក្បាច់ឃ្លេទៅមកនៅ ២ នាទីចុងក្រោយ។ យ៉ាងណាក្ដី សល់ប៉ុន្មានវិនាទីមុនចប់ការប្រកួត “Mikinho” មានឱកាសនៅពីលើរហូត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលចាប់ផ្ដើមទឹកទី២ កីឡាករទាំងពីរនៅតែចំណាយពេលវ៉ៃប្រយោលដដែលដោយខ្លាចរអារៀងៗខ្លួនមិនហ៊ានចូលទេត្រឹមពីរនាទីដំបូង។ មិនយូរប៉ុន្មាន DJ ក៏បានចូលដើម្បីផ្ដួលម្ចាស់ខ្សែក្រវាត់ក្នុងបំណងប្រុងឃ្លេសម្លាប់។ ប៉ុន្តែភ្លាមៗនោះ “Mikinho” បែរមានជំហរនៅពីលើ ឬ ជំហរមានប្រៀបដែលអាចអុកជង្គង់ “Mighty Mouse” ត្រូវយ៉ាងដំណំមួយជង្គង់ និងហក់ទៅបន្ថែមឆ្វេងស្ដាំរហូតដល់អាជ្ញាកណ្ដាលចូលទៅបញ្ឈប់ការប្រកួតតែម្ដងត្រឹមនាទីទី ២:២៤ នៃទឹកទី២។ នេះជាការក្ដោបខ្សែក្រវាត់ ONE Flyweight World Title លើកទី ៧ របស់ “Mikinho” និងកាន់ខ្សែក្រវាត់នេះយូរជាងគេក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Mikinho” បានថ្លែងពេលចប់ការប្រកួតថា៖«អរគុណដល់អ្នកគាំទ្រ អរគុណគ្រូបង្វឹករបស់ខ្ញុំ និងក្រុមការងារបស់ខ្ញុំ។ ខ្ញុំអត់មានពាក្យអ្វីពិពណ៌នាក្រៅពីនេះទេ។ ពួកគាត់ប្រឹងរកយុទ្ធសាស្ត្រថ្មីៗសម្រាប់ខ្ញុំដើម្បីប្រកួតទល់ DJ។ វាជាយុទ្ធសាស្ត្រល្អបំផុតសម្រាប់ខ្ញុំដើម្បីបញ្ចប់ DJ។ ខ្ញុំពិតជារំភើបខ្លាំងណាស់។ ខ្ញុំធ្វើការងារខ្លាំងសម្រាប់ជំនួបនេះ ។ ខ្ញុំតែងតែធ្វើឲ្យការប្រកួតខុសប្លែកជានិច្ច»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរដឹងថា ក្រោយការពារខ្សែក្រវាត់បាន Adriano Moraes កើនកំណត់ត្រាឈ្នះ ក្នុងគុនចម្រុះរហូតដល់ ១៩ ដង ចាញ់ ៣។ ចំណែក Demetrious Johnson ដែលជើងឯកខ្សែក្រវាត់ប្រាក់ ONE Flyweight World Grand Prix Champion មានកំណត់ត្រាឈ្នះ ៣០ ដងដដែល, ចាញ់ ៤ ដង និង ស្មើ ១ ដង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT