ខ្សែប្រយុទ្ធ Crstiano Ronaldo និង Dybala បានជួយក្រុម Juventus យកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ Serie A ។
ជារឿងល្អមួយសម្រាប់លោក Pirlo ដែលអាចដឹកនាំក្រុមទទួលបានជ័យជម្នះលើក្រុម Napoli បាន ព្រោះមានដំណឹងមកថាលោកកំពុងក្ដៅកៅអីសម្រាប់ទៅហើយ។ Ronaldo ជាអ្នករកគ្រាប់បាល់ទី១បាន នៅនាទី១៣ មុនពេល Dybala ថែមបាន១គ្រាប់ទៀតនៅនាទី៧៣។ ដោយឡែក១គ្រាប់របស់ក្រុម Napoli វិញ ធ្វើបានដោយ Insigne នៅនាទី៩០ ដោយបាល់ប៉េណាល់ទី។
ទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ ក្រុម Juventus បានឡើងទៅលេខ៣ក្នុងតារាង Serie A ប៉ុន្តែបន្ដចាញ់ពិន្ទុក្រុមកំពូលតារាង Inter Milan ១២ពិន្ទុដដែល៕
ប្រភព៖ DailyMail