ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Porto ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
ក្រុមរបស់លោក Thomas Tuchel ពិតជាធ្វើបានល្អណាស់សម្រាប់ការប្រកួតទល់ក្រុម Porto ។ ក្រុម Chelsea គ្រប់គ្រងការប្រកួតបានតាំងពីដំបូង ដែលធ្វើឱ្យក្រុម Porto មិនអាចធ្វើអ្វីបានឡើយ។ មួយវិញទៀត ១គ្រាប់របស់ Mount នៅតង់ទី១នោះ កាន់តែធ្វើឱ្យក្រុមអង់គ្លេសមួយនេះមានទំនុកចិត្តទ្វេរដងសម្រាប់ការប្រកួត។ រហូតដល់មានគ្រាប់ទី២ទៀតនៅនាទី៨៥ ដោយ Chiwell ។
លទ្ធផល ២-០ នេះ បានធ្វើឱ្យក្រុម Chelsea មានទំនុកចិត្តខ្ពស់ណាស់សម្រាប់ការប្រកួតជើងទី២ទៀតនៅសប្ដាហ៍ក្រោយ។ ខណៈដែលទម្រង់លេងក្រុមតោខៀវ ក៏ធ្វើបានល្អថែមទៀត៕
ប្រភព៖ DailyMail