ក្រុម PSG បានយកឈ្នះលើក្រុម Bayern Munich ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយ ជើងទី១នៅយប់មិញនេះ។
ក្រុម PSG ពិតជាលេងបានល្អណាស់សម្រាប់ការប្រកួតនៅយប់មិញ។ ពួកគេបើកការនាំមុខបានមុនទៅលើក្រុមម្ចាស់ផ្ទះ Bayern Munich ២គ្រាប់ ដោយ Mbappe ១គ្រាប់ និង Marquinhos ១គ្រាប់។ តែយ៉ាងណាក៏ដោយ ក្រុមការពារតំណែងជើងឯក Bayern ក៏ព្យាយាមសម្រុកវិញ រហូតបាន២គ្រាប់ផងដែរ ដោយ Morting និង Muller ។ លទ្ធផលស្មើគ្នានេះមិនទាន់ធ្វើឱ្យ PSG សប្បាយចិត្តនោះទេ ពោលគឺពួកគេអាចរកបាន១គ្រាប់ទៀត ដោយខ្សែប្រយុទ្ធ Mbappe ដដែល។
ចប់ការប្រកួត PSG នៅដី Bayern Munich បានយកឈ្នះក្នុងលទ្ធផល ៣-២ ពិតជាភ្ញាក់ផ្អើល។ តែក្រុមទាំងពីរនេះ នៅសល់១ជើងទៀតដើម្បីកាត់សេចក្ដីនៅទឹកដីបារាំងម្ដង៕
ប្រភព៖ DailyMail