Rodtang នឹង​វ៉ៃ​ដាក់​​សម្ពាធ​ដៃ​គូ​ខ្លាំង ​គឺ​ដើម្បី​ឲ្យ​អ្នកគាំទ្រសប្បាយមើល

កីឡាករដ៏គ្រោះថ្នាក់បំផុតរបស់មួយថៃបានត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បីបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​ខ្លួន​​​​សម្រាប់​ការ​ផ្សាយ​ទៅ​កាន់​ម៉ោង​មាស​នៅ​សហរដ្ឋ​អាមេរិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃ​ពុធ ទី​៧ ខែ​មេសា​នេះ ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight កិឡាករ Rodtang “The Iron Man” Jitmuangnon ត្រូវ​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន​ដើម្បី​ឡើង​សមរភូមិ​ទល់​នឹង​កីឡាករ “Mini T” Danial Williams នៅ​ព្រឹត្តិការណ៍ “ONE on TNT I”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang បានសាង​កេរ្តិ៍​ឈ្មោះ​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ជា​យូរ​មក​ហើយ និង​មាន​របៀប​វ៉ៃមួយ​ថៃ​ដ៏​គឃ្លើន វ៉ៃ​សម្រុក ដាក់​គំនាប​លើ​ដៃ​គូ​តាម​រយៈ​ដើរ​ចូល និង​ទាត់​ ព្រម​ទាំង​កណ្តាប់​ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ​ភាព​ខ្លាំង និង​មាន​កណ្តាប់​ដៃ​រន្ទះ​​បាន​ជំរុញ​រូប​ឲ្យ​បោះ​ជំហាន​ចូល​ស្ថាប័ន​ពិភព​លោក ONE Championship នៅ​ឆ្នាំ​២០១៨។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វិថី​លើ​សង្វៀន​ដែល​ប្រើ​ស្រោម​ដៃ​គុនចម្រុះ​៤​អោន និង​ក្បាច់​ដ៏​គឃ្លើន​នៅ​​លើ​សមរភូមិ ONE Super Series មនុស្ស​ដែក Rodtang បាន​កំពុង​ក្លាយ​ជា​កីឡាករ​ដែល​មិន​ទាន់​មាន​អ្នក​បញ្ឈប់។ រូប​គេ​ទទួល​បាន​ជ័យ​ជម្នះ​៩​លើក​ជាប់​គ្នា​ និង​មិន​ទាន់​ចាញ់​សោះ រហូត​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ការ​ប្រកួត​​លើក​ទី​១០​នៅ​សង្វៀន​អន្តរជាតិ ONE កំពូល​អ្នក​ប្រដាល់​មនុស្ស​ដែក​នេះ​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ជួប​កីឡាករ​អង់គ្លេស Jacob Smith។ ប៉ុន្តែ​​កីឡាករ​អង់គ្លេស​មាន​បញ្ហា​ផ្ទាល់​ខ្លួន​បាន​បង្ខំ​ចិត្ត​ដក​ខ្លួន ដូច្នេះ​ហើយ​ត្រូវ​បាន​ដាក់​ជំនួស​វិញ​កីឡាករ Williams ដែល​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ WMC ម្នាក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

View this post on Instagram

 

A post shared by รถถัง จิตรเมืองนนท์ (@rodtang_jimungnon)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang ​បាន​​មើល​វីដេអូ​ប្រកួត​របស់​ដៃ​គូ ប៉ុន្តែ​រូប​គេ​មិន​បាន​ឃើញ​ច្រើន​ទេ។ រូប​គេ​គ្រាន់​តែ​ដឹង​ថា ដៃ​គូ​មក​ពី​អូស្ត្រាលី​ម្នាក់​នេះ​មិន​អាច​មើល​ស្រាល​បាន​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​អាយុ​២៣​ឆ្នាំ​កំពុង​នៅ​ក្រុង​បាងកក​បាន​និយាយ​ថា ៖«វីដេអូ​ប្រកួត​ដែល​ខ្ញុំ​បាន​មើល​គឺ​ប្រហែល​ជា​៣​ឆ្នាំ​កន្លង​ទៅ​ ដូច្នេះ​វា​ពិបាក​ប៉ាន់ស្មាន​ពី​សមត្ថភាព​របស់​គាត់​ថា អភិវឌ្ឍ​ដល់​កម្រិត​ណា​ហើយ​តាំង​ពី​មុន​រហូតប​ដល់​ពេល​នេះ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា គាត់​ល្អ ក្លាហាន និង​មាន​អាវុធ​ធ្ងន់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ កីឡាករ​អូស្ត្រាលី Williams បាន​ដាស់​តឿន​“មនុស្ស​ដែក”​អំពី​ខ្លួន​គាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច Rodtang ដែរ កីឡាករ​អូស្ត្រាលី​រហស្សនាម“Mini T”ជា​ប្រភេទកីឡាករ​ដែល​ចូល​ចិត្ត​ដើរ​ចូល​វ៉ៃ ដាក់​សម្ពាធ និង​វ៉ៃ​សន្ធាប់។ រូប​គេ​ក៏​ចូល​ចិត្ត​ប្រើ​ក្បាច់​ពិសេស​ដើម្បី​បង្ក​ការ​ភ្ញាក់​ផ្អើល និង​ចូល​ចិត្ត​ដើរ​ចូល​ភ្ជាប់​ជា​មួយ​ដៃ​គូ​តាម​រយៈ​បច្ចេកទេសដែល​មិន​អាច​ប៉ាន់​ស្មាន​មុន ជា​ពិសេស​​លោត​វ៉ៃ​កែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ថៃ​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ប៉ុន្តែ​រូប​គេ​ពិត​ជា​ពេញ​ចិត្ត​ណាស់​ចំពោះ​ដែល​ដៃ​គូ​ដែល​ខ្លាំង​ខាង​ដើរ​សម្រុក​ចូល​ និង​ដាក់​គំនាប ពី​ព្រោះ​ត្រូវ​នឹង​ចំណង់​ចំណូល​​ចិត្ត​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ Rodtang បានលើក​ឡើង​ថា ៖«គាត់​មាន​ក្បាច់​ធម្មតា តែ​គាត់​ចូល​ចិត្ត​ដើរចូល​វ៉ៃ អត់​ខ្លាច​​អាវុធ​របស់​ដៃគូ ជា​ពិសេស​គាត់​ចូល​ចិត្ត​ប្តូរ។ ​អាវុធ​គ្រោះ​ថ្នាក់​​របស់​គាត់​គឺ​ទាត់​ក្រោម និង​កណ្តាប់​ដៃ»។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំគិត​ថា គាត់​​កែ​ប្រែ​ក្បាច់​វ៉ៃ​របស់​ខ្ញុំ​តិច​តួច ប៉ុន្តែ​ច្បាស់​ណាស់ថា ខ្ញុំនឹង​មិន​ដើរថយ​ក្រោយ​ទេ។ ខ្ញុំ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ទ្វេ​ឡើង និង​មិនលេង​សើច​បាន​ទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang ពិត​ជា​ត្រូវ​ការ​រក្សា​ភាព​មិន​ចាញ់​របស់​ខ្លួន​នៅ ONE Championship និង​ក្លាយ​ជា​កីឡាករ​មួយ​ថៃ​តែ​ម្នាក់គត់​ដែល​ទទួល​បាន​ជ័យជម្នះ១០​លើក​ជាប់គ្នា​នៅ​ស្ថាប័ន​អន្តរជាតិ​នេះ។ ប៉ុន្តែ​ការ​និយាយ​ស្រួល ប៉ុន្តែ​ធ្វើ​វា​ពិបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“មនុស្ស​​ដែក”មាន​មោទនភាព​ចំពោះ​​ខ្លួន​ឯង​ដែល​បាន​ផ្តល់​ភាព​សប្បាយ​រីក​រាយ​ដល់​អ្នក​គាំទ្រ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​តាម​រយៈរបៀប​វ៉ៃគឃ្លើន​របស់​ខ្លួន ដើរសម្រុកចូល​វ៉ៃ ហៅ​ដៃ​គូកុំ​ឲ្យ​ថយ និង​ហ៊ាន​ប្រឈម​នឹង​ដែល​ដៃគូ​ដែល​ហ៊ាន​តទល់​ជា​មួយ​រូប​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

View this post on Instagram

 

A post shared by ONE Championship (@onechampionship)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ  Rodtang បាន​ប្តេជ្ញា​បន្ថែម​ជ័យជម្នះ​​ទៅ​លើ​ស្ថិតិ​ប្រកួត​ឈ្នះ ២៦៦​ដង ចាញ់​៤២​ដង និង​ស្មើ​១០​ដង ហើយ​រំពឹង​ថា អ្នក​គាំទ្រ​​អាមេរិក​ខាង​ជើងនឹង​ទទួល​បាន​ចំណី​ចក្ខុ​ពិសេស​ប្លែក​ពី​ក្បាច់​វ៉ៃ​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​និយាយ​ថា ៖«ការ​ទទួល​បាន​ជ័យជម្នះ និង​រក្សាភាព​មិន​ដែល​ចាញ់​នៅ ONE Championship ជា​រឿង​ល្អ។ តែ​អ្វី​ដែល​ពិសេស​ទៀត​នោះ ខ្ញុំ​ចង់​រក្សា​ភាព​មិន​ចាញ់​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«គោល​បំណង​របស់​ខ្ញុំ​គឺ​បន្ត​ឈរ​លើ​កំពូល និង​ស្ថិត​ក្នុង​ប្រអប់​បេះ​ដូង​អ្នក​គាំទ្រ​រហូត។ ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​បាន​សប្បាយ​រីក​រាយ​នឹង​ការ​ប្រកួត​របស់​ខ្ញុំ​តាម​រយៈ​របៀប​វ៉ៃ​ដ៏​អស្ចារ្យ​របស់​ខ្ញុំ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT