Liverpool និង Dortmund ត្រូវ​ការ​លទ្ធផល​បែប​ណា​នៅ​ជើង​ទី ២ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​បន្ទាប់?

នៅ​ការ​ប្រកួត​ជើង​ទី ១ Champions League វគ្គ ៨ ​ក្រុម យើង​រក​ឃើញ ២ ក្រុម​ហើយ​ដែល​មាន​ទឹក​មាត់​លេប នោះ​គឺ Real Madrid និង Manchester City។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Real Madrid បាន​យក​ឈ្នះ​ទៅ​លើ Liverpool ក្នុង​កីឡដ្ឋាន​ Afredo di Stefano ដោយ​លទ្ធផល ៣-១ ស្រប​ពេល​ដែល Man City បាន​យក​ឈ្នះ​ទៅ​លើ Borussia Dortmund ដោយ​លទ្ធផល ២-១ នៅ​កីឡដ្ឋាន Etihad។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​មិន​ទាន់​ជា​យល់​ច្បាស់​នោះ​ទេ អំពី​ការ​ប្រកួត​ជម្រុះ​បែប​នេះ ដោយ​ចង់​ដឹង​ថា​តើ​គិត​ទាំង​គ្រាប់​បាល់​ក្នុង/ក្រៅ​ដី រវាង​ក្រុម Liverpool និង Dortmund ដែល​ចាញ់​នៅ​ជើង​ទី ១ ពួក​គេ​ត្រូវ​ការ​លទ្ធផល​បែប​ណា​ដើម្បី​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​ពិត​សម្រាប់ Liverpool ដែល​ចាញ់ ៣-១ នៅ​ដី​អេស្ប៉ាញ នៅ​ជើង​ទី ២ សប្តាហ៍​ក្រោយ​នេះ គឺ​ត្រូវ​ការ​លទ្ធផល​ឈ្នះ ២-០ ដើម្បី​ធានា​បាន ១០០ ភាគរយ​នឹង​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់។ យើង​រាប់​ទៅ​ឃើញ​លទ្ធផល​ស្មើ ៣-៣ ប៉ុន្តែ​គេ​គិត​គ្រាប់​បាល់​ក្រៅ​ដី​គឺ​ហង្ស​រក​បាន ១ គ្រាប់​ពេល​នៅ​ទឹកដី​របស់ Real អ៊ីចឹង​ហង្ស​នឹង​ឡើង​ទៅ​វគ្គ​បន្ទាប់។ ប៉ុន្តែ​បើ​ក្នុង​ករណី Liverpool ស៊ី ៣-១ ដូច​គ្នា​នោះ គឺ​គ្រាប់​បាល់​នឹង​ស្មើ ៤-៤ ហើយ​ទាំង​គ្រាប់​បាល់​ក្រៅ​ដី​ក៏​ស្មើ​គ្នា អ៊ីចឹង​នឹង​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​ឈាន​ដល់​បាល់​ប៉េណាល់ទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​ឯ Borussia Dortmund ដែល​ចាញ់ ២-១ នៅ​ដី​អង់គ្លេស នៅ​ជើង​ទី​ ២ សប្ដាហ៍​ក្រោយ គឺ​ពួក​គេ​ត្រូវ​ការ​លទ្ធផល ១-០ ទៅ​លើ Man City នោះ​ក៏​អាច​ធានា​បាន​នៅ​កៅអី​ទៅ​កាន់​វគ្គ​បន្ទាប់​ដែរ ត្បិត​បើ​លទ្ធផល​សរុប​ពីរ​ជើង ២-២ តែ Dortmund ចំណេញ​គ្រាប់​បាល់​ក្រៅ​ដី ១ គ្រាប់។ ផ្ទុយ​ទៅ​វិញ​នៅ​ករណី​ដែល​លទ្ធផល​ចេញ​មក Dortmund ស៊ី​វិញ ២-១ នោះ​នឹង​ត្រូវ​បន្ថែម​ម៉ោង ១៥ នាទី​ពីរ​ដង ឬ​អាច​ឈាន​ដល់​បាល់​ប៉េណាល់ទី​អ៊ីចឹង​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT