ខ្សែបម្រើ Serge Gnabry បានរកឃើញថាមានវិជ្ជមានកូវីដ១៩ ដូច្នេះមិនអាចលេងបានទេនៅរាត្រីនេះ ទល់ក្រុម PSG សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។
ក្រុម Bayern កំពុងតែមានកង្វល់ស្រាប់ទៅហើយសម្រាប់ការប្រកួតជាមួយក្រុមខ្លាំង PSG នេះ។ ពួកគេអវត្តមានខ្សែប្រយុទ្ធ Robert Lewandowski ទៅហើយ ដោយសារតែមានបញ្ហារបួស កាលលេងឱ្យជម្រើសជាតិ។ ស្របពេលនេះ ក៏មានដំណឹងមកថាកីឡាករសំខាន់ម្នាក់ទៀត Gnabry ឆ្លងកូវីដ១៩ មិនអាចជួយក្រុមបានដូចគ្នា។ យ៉ាងណាមិញ គេសង្ឃឹមថាអតីតកីឡាករ Arsenal ខាងលើនេះ អាចជាសះស្បើយបានលឿនបន្តិច ដើម្បីលេងជើងទី២។
ក្រុម Bayern Munich ជាក្រុមការពារតំណែងជើងឯកនៃពានរង្វាន់ UEFA Champions League នេះ។ ដោយឡែកក្រុម PSG វិញ ជាជើងឯករងកាលពីរដូវកាលមុនដូចគ្នា។ នៅរាត្រីនេះ នឹងក្លាយជាជំនួបជក់ចិត្តសម្រាប់អ្នកគាំទ្រមិនខាន៕ប្រភព Dailymail