ល្អដូចផ្ការ Vinicius ស៊ុត២គ្រាប់ម្នាក់ឯង ជួយ Real ឈ្នះ Liverpool ៣-១

ខ្សែប្រយុទ្ធ Vinicius Junior រកបាន២គ្រាប់ម្នាក់ឯង ជួយក្រុម Real Madrid យកឈ្នះលើក្រុម Liverpool ក្នុងលទ្ធផល ៣-១ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គ៨ក្រុមចុងក្រោយជើងទី១។

ការប្រកួតនៅតង់ទី១ ក្រុមអធិរាជស អាចនាំមុខលើក្រុមហង្សក្រហម បាន២គ្រាប់ទៅហើយ ដោយ Vinicius ១គ្រាប់នៅនាទី២៧ និង Asensio ១គ្រាប់ដែរនៅនាទី៣៦។ ឈានចូលដល់តង់ទី២វិញ Salah ក៏រកបាន១គ្រាប់តាមពីក្រោយដែរនៅនាទី៥១ មុនខ្សែប្រយុទ្ធប្រេស៊ីល Vinicius ដដែលថែមបាន១គ្រាប់ទៀត ឱ្យក្រុម Real Madrid យកឈ្នះក្នុងលទ្ធផល ៣-១ តែម្ដង។

នេះជាការភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រ ខណៈដែលក្រុម Real Madrid នេះ មានកីឡាកររបួសនិងខកខានមិនអាចលេងបានច្រើន តែជាក់ស្ដែងពួកគេបែរជាធ្វើបានល្អជាងក្រុមរបស់លោក Klopp ទៅវិញ។ យ៉ាងណាមិញ ការប្រកួតក៏នៅសល់ជើងទី២ទៀតដែរ ដើម្បីសម្រេចថាក្រុមណាឡើងទៅវគ្គបន្ដ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT