CNCC និង Forward Sportwear ក្លាយជាដៃគូសហការរដូវកាល ២០២១

គណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បានសហការ ជាមួយក្រុមហ៊ុន Forward Sportswear ដោយចាប់ដៃគូក្នុងការផ្គត់ផ្គង់សម្លៀកបំពាក់សម្រាប់ប្រើប្រាស់ ក្នុងពានរង្វាន់សម្តេចហ៊ុន សែន លើកទី១៥ និងពានរង្វាន់ Metfone Cambodain League រដូវកាល២០២១ នេះ។

ក្រុមហ៊ុន Forward Sportswear និងគណ:កម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ចាប់ដៃគូសហការផ្គត់ផ្គង់សម្លៀកបំពាក់នេះ គឺសម្រាប់តែពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និងពានរង្វាន់ Metfone Cambodain League តែប៉ុណ្ណោះ។

ក្រុមហ៊ុន Forward Sportwear ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡាក្នុងស្រុក ដែលបានបើកដំណើរការនៅក្នុងឆ្នាំ២០២០ និងបានចាប់ដៃគូសហការជាមួយក្លិបបាល់ទាត់ជាច្រើនរួចមកហើយ​ដូចជាក្លិបបាល់​ទាត់ខេត្តព្រៃវែង ក្លិបវិសាខា….៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT