ពីក្មេងជីកខ្សាច់ ដើររើសអាហារតាមធុងសំរាមហូប ចុងក្រោយក្លាយជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ UFC និងមានទ្រព្យច្រើនជាង ៥ លានដុល្លារ

កាល​ពី​ថ្ងៃ​ទី ២៨ ​មិនា ឆ្នាំ ២០២១ អ្នក​វាយ​ក្បាច់​គុណ​ចម្រុះ Francis Ngannou បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​សាទរ​ជា​ខ្លាំង បន្ទាប់​ពី​យក​ឈ្នះ​ទៅ​លើ Stipe Miocic ដោយ​លទ្ធផល K.O នៅ​តឹក​ទី ២​ហើយ​បាន​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ UFC Heavyweight Championship ជា​លើក​ដំបូង​ក្នុង​អាជីព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មុន​ឆ្លង​កាត់​ទទួល​បាន​ជោគជ័យ​ដូច​សព្វថ្ងៃ​នេះ អត្តពលិក​សញ្ជាតិ​កាមេរ៉ូន​ធ្លាប់​ហែល​កាត់​ការ​លំបាក​រាប់​ភ្លេច ដោយ​មាន​តាំង​ពី​ការ​ទៅ​ធ្វើ​ការ​នៅ​កន្លែង​ជីក​ខ្សាច់​តាំង​ពី​អាយុ ១០ ឆ្នាំ និង​ធ្លាប់​ជា​មនុស្ស​គ្មាន​លុយ​មួយ​សេន្ត ហើយ​ប៊ិះ​តែ​អស់​ជីវិត​នៅ​ពេល​លួច​ឆ្លង​ដែន​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​វីដេអូ​នេះ ទំព័រ CTS Sports ​នឹង​បង្ហាញ​អំពី​ប្រវត្តិ​ដ៏​កម្សត់កម្រ​របស់ Ngannou មុន​គេ​អាច​កែប្រែ​ជោគវាសនា ឲ្យ​ក្លាយ​ជា​បុគ្គល​ជោគជ័យ​និង​អាច​បំពេញ​ក្តី​ស្រមៃ​របស់​ខ្លួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១) ដើម​កំណើត​និង​ការ​ចាប់ផ្ដើម​នៃ​ជីវិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Francis Ngannou កើត​នៅ​ថ្ងៃ​ទី ៥ ​កញ្ញា ឆ្នាំ ១៩៨៦ ក្នុង​ភូមិ​តូច​មួយ​នៃ​ប្រទេស​កាមេរ៉ូន។ គេ​កើត​ក្នុង​ទ្រនំ​គ្រួសារ​ក្រ​ខ្សត់ ដែល​ធ្លាប់​មាន​ឪពុក​ប្រើប្រាស់​អំពើ​ហិង្សា​មក​លើ​ខ្លួន​និង​ម្ដាយ មុន​សម្រេច​លែងលះ​គ្នា​នៅ​ពេល Ngannou មាន​អាយុ ៦ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារ​ជីវភាព​ខ្វះខាត​ខ្លាំង Ngannou ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​គ្រួសារ​តាំង​ពី​នៅ​ក្មេង​ខ្ចី ហើយ​ផ្ទេរ​ទៅ​រស់នៅ​ជាមួយ​មីង​នៅ​អាយុ ១០ ឆ្នាំ​ក្នុង​តំបន់​មួយ​ផ្សេង​ទៀត។ ពេល​នោះ Ngannou ចាប់ផ្តើម​ចេះ​រៀន​រក​លុយ ដោយ​ប្រើ​កម្លាំង​ប្តូរ​យក​បាយ តាម​រយៈ​ការ​បម្រើ​ការ​នៅ​កន្លែង​ជីក​យក​ខ្សាច់​និង​រ៉ែ ដែល​ជា​ទូទៅ​ការងារ​នេះ​ជា​ការងារ​ធ្ងន់ ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​កុមារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត និង​ចេះ​មាន​ចិត្ត​គិត​ពី​ម្តាយ​តាំង​ពី​នៅ​ក្មេង​វ័យ Ngannou ក៏​បាន​ខិតខំ​ធ្វើ​ការ​គ្មាន​ថ្ងៃ​សម្រាក ដោយ​សុំ​គេ​ធ្វើ​ថែម​ម៉ោង​ទាំង​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ ដើម្បី​តែ​បាន​ថវិកា​បន្តិចបន្តួច​ទៅ​ជួយ​ផ្គត់ផ្គង់​ដល់​ម្តាយ​ដែល​ជា​ស្រ្តី​មេម៉ាយ និង​មួយ​ផ្នែក​តូច​ទុក​ផ្គត់ផ្គង់​ខ្លួន​ឯង​សម្រាប់​ការ​សិក្សា។ នៅ​ពេល​នោះ​ប្រព័ន្ធ​សិក្សា​ក្នុង​ប្រទេស​កាមេរ៉ូន​មិន​ទាន់​ធំ​ទូលាយ​ខ្លាំង​ឡើយ ហើយ​ Ngannou ត្រូវ​ថ្មើរ​ជើង​រយៈ​ពេល ២ ម៉ោង​ដើម្បី​ទៅ​ដល់​សាលា។ យ៉ាង​ណា​ដោយសារ​ទាល់​ខ្លាំង​ពេក គេ​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា ត្រឹម​អាយុ ១៧ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​កិច្ច​សម្ភាសន៍​មួយ Nganou ធ្លាប់​បាន​និយាយ៖ “ជីវិត​ខ្ញុំ​កាល​នៅ​កុមារភាព​មិន​សប្បាយ​ដូច​ក្មេង​ឯ​ទៀត​នោះ​ទេ ដោយ​ខ្ញុំ​ពិត​ជា​ឲ្យ​តម្លៃ​ជីវិត​ក្មេង​ឯ​ទៀត​ខ្លាំង​ណាស់ ដោយ​គេ​មាន​មិត្តភ័ក្ដិ មាន​របស់របរ​លេង​ជា​ច្រើន តែ​ខ្ញុំ​វិញ​គឺ​គ្មាន​អ្វី​ទាំង​អស់ ដែល​វា​ប្រៀប​បាន​នឹង​បាត់បង់​ផ្នែក​មួយ​នៃ​ជីវិត​អ៊ីចឹង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២) ការ​ធ្វើ​ចំណាក​ស្រុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារ​ខ្វះខាត​ខ្លាំង ហើយ​លុយ​ដែល​ទទួល​បាន​ពី​ការ​ជីក​ខ្សាច់ មិន​គ្រប់គ្រាន់​ក្នុង​ការ​ចាយវាយ និង​ថ្លៃ​ចំណាយ​ព្យាបាល​ជំងឺ​ផ្សេងៗ Ngannou ក៏​សម្រេច​ចិត្ត​ស្វែងរក​ជីវិត​ថ្មី ហើយ​ជឿ​ថា​បើ​បន្ត​រស់នៅ​កាមេរ៉ូន ជីវិត​របស់​គេ​នឹង​មិន​អាច​ល្អ​ប្រសើរ​បាន​ឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្តីស្រមៃ​ក្នុង​ចិត្ត​របស់​គេ គឺ​ធ្វើ​យ៉ាង​ណា​ផ្ទេរ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ឲ្យ​បាន ដើម្បី​ចង់​ក្លាយ​ជា​អ្នក​វាយ​ក្បាច់​គុណ​ចម្រុះ​ដ៏​អស្ចារ្យ​មួយ។ នៅ​ដំណាក់​កាល​ដំបូង​មុន​នឹង​ទៅ​ដល់​សហរដ្ឋអាមេរិក​បាន គេ​ត្រូវ​ឆ្លង​កាត់​ប្រទេស​នីហ្សេរីយ៉ា ព្រោះ​ប្រទេស​នោះ​មាន​ព្រំដែន​បើក​ចំហ​ជាមួយ​នឹង​កាមេរ៉ូន ប៉ុន្តែ​ពេល​ទៅ​ដល់​នីហ្សេរីយ៉ា Ngannou ត្រូវ​បាន​មន្រ្តី​ព្រំដែន​ហៅ​មក​ដក​ហូត​របស់​ទាំង​អស់ អស់​ពី​ខ្លួន​មិន​ថា​តែ​លុយ​កាក់​បន្តិចបន្តួច​ដែល​មាន​ជាប់​ខ្លួន និង​របស់​សំខាន់​មួយ​ចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេ​គ្មាន​អ្វី​ទៀត​នោះ​ទេ គឺ​អស់​ពី​ខ្លួន​ហើយ ប៉ុន្តែ​ក្តីស្រមៃ​របស់​គេ​នៅ​តែ​មិន​បោះបង់ ដោយ​គេ​បន្ត​ថ្មើរ​ជើង​ឆ្លង​កាត់​វាលខ្សាច់​សាហារ៉ា ដើម្បី​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អាល់ហ្សេរី។ នៅ​ពេល​មួយ​នោះ​គេ​ស្រេក​ទឹក​ខ្លាំង​ណាស់ ដោយ​ខ្សោះ​ទឹក​អស់​ពី​ខ្លួន​ហើយ បែប​នេះ​គេ​ក៏​សម្រេច​ទៅ​ត្រង​ទឹក​ពី​អណ្តូង​មួយ ដែល​មាន​សភាព​កខ្វក់​ខ្លាំង​បំផុត ព្រោះ​មាន​សត្វ​ជា​ច្រើន​ងាប់​នៅ​ក្នុង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Ngannou ធ្លាប់​បាន​និយាយ​ពី​រឿង​នេះ​ថា៖ “ខ្ញុំ​ផឹក​ទឹក​ហ្នឹង​ហើយ អាច​នឹង​ឈឺ​ស្លាប់ តែ​បើ​ខ្ញុំ​មិន​ផឹក ក៏​ខ្ញុំ​ប្រឈម​នឹង​ស្លាប់​ដែរ បែប​ហ្នឹង​ខ្ញុំ​មាន​តែ​ប្រថុយ​ផឹក​វា​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គោលដៅ​បន្ទាប់​គឺ​គេ​ត្រូវ​បម្លាស់ទី​ទៅ​ប្រទេស​ម៉ារ៉ុក មុន​នឹង​ទៅ​ប្រទេស​អេស្ប៉ាញ។ ក្នុង​កំឡុង​ពេល​នោះ​គេ​ត្រូវ​លាក់​ខ្លួន​ក្នុង​ព្រៃ ដើម្បី​គេច​ខ្លួន​ពី​មន្ត្រី​អន្តោប្រវេសន្ត ហើយ​ដើរ​រើស​អាហារ​តាម​ធុង​សំរាម​គ្រាន់​បាន​មក​ចម្អែត​ក្រពះ។ យ៉ាង​ណា​មន្ត្រី​អន្តោប្រវេសន្ត​ធ្លាប់​ចាប់​គេ​បាន ៦ ដង ហើយ​តាម​ច្បាប់​កាល​នោះ​ក្រោយ​ពេល​ចាប់​បាន គឺ​ត្រូវ​ដឹក​ជន​ដែល​លួច​ឆ្លង​ដែន​ទៅ​ទម្លាក់​ចោល​នៅ​វាលខ្សាច់​ក្នុង​ប្រទេស​អាល់ហ្សេរី។ ប៉ុន្តែ​គេ​មិន​បោះបង់​ឡើយ គេ​នៅ​តែ​បន្ត​ដើរ​តាម​ក្តីស្រមៃ ហើយ​ឆ្លងកាត់​វាលខ្សាច់​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ទម្រាំ​តែ​អាច​គេច​ខ្លួន​មក​ដល់​ប្រទេស​អេស្ប៉ាញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣) ពន្លឺ​នៃ​ក្តី​ស្រមៃ​បាន​បំភ្លឺឡើង​ក្នុង​ប្រទេស​បារាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ទៅ​ដល់​ប្រទេស​អេស្ប៉ាញ Ngannou បាន​ទៅ​សុំ​ទូក​គេ​ជិះ ដោយ​លាក់​ខ្លួន​ក្នុង​ទូក​ដឹក​ក្រដាសអាលុយមីញ៉ូម ​ដើម្បី​អាច​​ឆ្លង​ផុត​ភ្នែក​មន្ត្រី​អន្តោប្រវេសន្ត​មក​ដល់​ប្រទេស​បារាំង។ ប៉ុន្តែ​មិន​ស្រួល​ដូច​ការ​គិត​នោះ​ទេ មក​ដល់​ទី​នេះ​ភ្លាម គេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​គុក​អស់​រយៈ​ពេល ២ ខែ ហើយ​ក្រោយ​ចេញ​ពី​គុក គេ​បាន​ទៅ​ដេក​តាម​ចិញ្ចើម​ផ្លូវ និង​កន្លែង​ចំណត​រថយន្ត ទម្រាំ​បាន​មាន​ឱកាស​មក​ទទួល​ការ​ហ្វឹកហាត់​ពី​លោក​គ្រូ​ដែល​មាន​ចិត្តធម៌​និង​សមត្ថភាព​មួយ​រូប នៅ​វិស័យ​ក្បាច់​គុណ​ចម្រុះ MMA។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
៤) ភាព​ជោគជ័យ​ចាប់ផ្ដើម​កើត​មាន​ឡើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន ទី​បំផុត​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៣ Ngannou បាន​មាន​ឱកាស​ឡើង​សង្វៀន​ជា​លើក​ដំបូង ហើយ​ទទួល​បាន​ជ័យជម្នះ។ ឆ្លង​កាត់ ១៩ ប្រកួត​ក្នុង​អាជីព គេ​ឈ្នះ ១៦ និង​ចាញ់ ៣ ហើយ​ធ្លាប់​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ដៅ ១២ លើក និង​ជាប់​ឈ្មោះ​ជា​អ្នក​ប្រើ​កណ្ដាប់​ដៃ​មហា​ទម្ងន់​នៅ​សង្វៀន UFC។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កាល​ពី​ថ្ងៃ​ទី ២៨ ​មិនា ឆ្នាំ ២០២១ ក្នុង​ទីក្រុង Las Vegas បុរស​វ័យ ៣៤ ឆ្នាំ បាន​យក​ឈ្នះ Stipe Miocic នៅ​កម្មវិធី UFC 260 និង​ក្លាយ​ជា​ម្ចាស់​ក្រវាត់​ទម្ងន់​ធ្ងន់ UFC Heavy Weight Championship។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពី​បុរស​ដែល​រើស​អាហារ​តាម​ធុង​សំរាម​ហូប និង​ផឹក​ទឹក​ដែល​សល់​ពី​សាកសព​សត្វ ចុង​ក្រោយ Ngannou បាន​ក្លាយ​ជា​បុគ្គល​ជោគជ័យ​មួយ ដែល​កំពុង​ក្ដោបក្ដាប់​ទ្រព្យសម្បត្តិ​ច្រើន​ជាង ៥ លាន​ដុល្លារ ហើយ​គេ​ក៏​បាន​ផ្លាស់ប្ដូរ​ជីវិត​ម្ដាយ ដោយ​នាំ​គាត់​មក​សោយសុខ​នៅ​ទីក្រុង Las Vegas។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥) ការ​មិន​ភ្លេចស្រុក​កំណើត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Ngannou បាន​និយាយ​ថា​គេ មិន​ទម្លាប់​នឹង​រស់នៅ​លើ​គំនរ​ទ្រព្យ ជីវិត​ហ៊ឺហា​ជាមួយ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ អ្វី​នោះ​ទេ ដោយ​គេ​នឹង​វិល​ត្រលប់​ទៅ​ស្រុក​កំណើត ដើម្បី​ជួយ​ជន​ដែល​ខ្វះខាត​និង​ក្មេងៗ​ដែល​គ្មាន​ទីពឹង​ដូច​ជា​អតីតកាល​របស់​គេ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គេ​បាន​បង្កើត មូលនិធិ Francis Ngannou ដើម្បី​បើក​កន្លែង​ហ្វឹកហាត់​មួយ​នៅ​ស្រុក​កំណើត ក្នុង​ប្រទេស​កាមេរ៉ូន លើ​គោលដៅ​ជួយ​ក្មេងៗ​ដែល​ខ្វះខាត និង​ចង់​ដើរ​តាម​ក្តីស្រមៃ​ក្លាយ​ជា​អ្នក​វាយ​ក្បាច់​គុណ​ចម្រុះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សរុប​មក​ដំណើរ​ផ្សងព្រេង​របស់ Ngannou គឺ​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​ច្បាស់ៗ​ថា “អ្វី​ដែល​អ្នក​ចង់​បាន​បំផុត​ក្នុង​ជីវិត មិន​ថា​លំបាក​ប៉ុណ្ណា ឲ្យ​តែ​អ្នក​ដាក់​បេះដូង​និង​ចិត្ត​លើ​កន្លែង​ដែល​ត្រូវ​ទៅ នោះ​ចុង​ក្រោយ​ភាព​ជោគជ័យ​ប្រាកដ​ជា​នឹង​កើត​មាន​ក្នុង​ជីវិត​របស់​អ្នក”៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហាមយកអត្ថបទរបស់ CTS Sports ទៅចុះផ្សាយបន្ត!

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT