Moyes ​ថា West Ham ​​នឹង​ប្រឹងប្រែង​ដើម្បី​រក្សា​ខ្លួន​នៅ Top4 ​ឱ្យ​បាន​

​ក្រុម West Ham ​បាន​ហក់​ឡើង​មក​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង Premier League ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Wovles ​ក្នុង​លទ្ធផល ៣-២។

​ក្រុម West Ham ​របស់​លោក David Moyes ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Wolves ​នេះ ​ដោយ​បើក​ការ​នាំ​មុខ​បាន​ដល់​ទៅ​៣​គ្រាប់​មុន​ឯ​ណោះ។ ​យ៉ាងណាមិញ ​Wolves ​ក៏​ព្យាយាម​វាយ​បក​វិញ​ដែរ ​រហូត​មាន​គ្រាប់​បាល់​២​គ្រាប់​វិញ។ ​ដោយ​បញ្ចប់​ការ​ប្រកួត West Ham ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ​។

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ បាន​ធ្វើ​ឱ្យ​ក្រុម West Ham ​ឡើង​មក​លេខ​៤​ក្នុង​តារាង Premier League ​ហើយ។ ​ដោយ​មាន​១​ពិន្ទុ​លើស​ក្រុម Chelsea ​។ ​ក្រោយ​ពី​ក្ដាប់​បាន​ឱកាស​នេះ​ហើយ ​លោក Moyes ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​អះអាង​ថា​នឹង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​រក្សា​ខ្លួន​ក្នុង​តំបន់​នេះ ​ព្រោះ​វា​ជា​ក្ដី​ស្រមៃ​របស់​ក្លឹប​តាំង​ពី​ដើម​រដូវ​កាល​មក៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT