Zidane ​ថា Real Madrid ​ត្រូវ​បាន​គេ​មើល​ស្រាល​នៅ​ពេល​នេះ​

​លោក Zidane ​បាន​អះអាង​ថា​ពេល​នេះ ​គេ​ហាក់​ដូចជា​មើល​ស្រាល​មក​លើ​ក្រុម Real Madrid ខណៈ​ដែល​ការ​ប្រកួត​ទល់​ក្រុម Liverpool ​នឹង​ឈាន​ដល់​នៅ​រាត្រី​នេះ​។

​ក្រុម​ Real Madrid ​នៅ​រដូវ​កាល​នេះ​ហាក់​ដូចជា​ធ្វើ​មិន​សូវ​បាន​ល្អ​មែន។ ​តែ​យ៉ាងណាមិញ ពួកគេ​ក៏​អាច​ឡើង​មក​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៅ​ពាន​រង្វាន់ UEFA Champions League ​និង​កំពុង​ប្រជែង​ពាន​រង្វាន់ La Liga ​ផង​ដែរ។ ​តែ​សម្រាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​លោក Zidane ​យល់​ឃើញ​ថា​មាន​គេ​ចាប់​ផ្ដើម​មើល​ស្រាល​មក​លើ​ក្រុម Real Madrid ​ហើយ។

អ្នក​ចាត់ការ​ខាង​លើ​បាន​អះអាង​ថា​ទោះ​ជា​គេ​មើល​ស្រាល​យ៉ាង​ណា​ក៏ដោយ ​ក៏​ក្រុម​របស់​លោក​នៅ​តែ​មាន​ជំហរ​ច្បាស់​ដដែល។ ​ក្រុម​អធិរាជ​ស ​មិន​ដែល​បោះ​បង់​ចោល​ក្ដី​ស្រមៃ​នោះ​ទេ។ ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ​ក្រុម Real Madrid ​តែង​តែ​ផ្ដោត​សំខាន់​ជា​និច្ច៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT