Klopp ​ថា​ចង់​បាន​តែ​ជ័យជម្នះ​ពី Real Madrid ​ទេ មិន​ចង់​សងសឹក​អ្វី​ឡើយ​

លោក Jurgen Klopp ​បាន​អះអាង​ថា​លោក​ចង់បាន​តែ​ជ័យជម្នះ​ត្រលប់​ទៅ​វិញ​ប៉ុណ្ណោះ ​មិន​ចង់​បាន​ការ​សងសឹក​អ្វី​ឡើយ​ពី​ក្រុម Real Madrid ​ក្នុង​ការ​ប្រកួត Champions League ​រាត្រី​នេះ​។

​​ក្រុម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Madrid ​នៅ​រាត្រី​នេះ​ហើយ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​នេះ​ជា​ប្រកួត​ដែល​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ជា​ថ្មី​ម្ដង​ទៀត ​ក្រោយ​ពី​ធ្លាប់​ប៉ះ​គ្នា​ម្ដង​មក​ហើយ​កាល​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ ​ដោយ​គ្រា​នោះ​ក្រុម​របស់​លោក Zidane ​ឈ្នះ​ក្នុង​លទ្ធផល ​៣-១។

​យ៉ាងណាមិញ​សម្រាប់​លោក Klopp ​វិញ ​មិន​មាន​ចិត្ត​ចង់​សងសឹក​អ្វី​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ​លោក​មក​ទី​នេះ ​ដើម្បី​ចង់​បាន​លទ្ធផល​ជ័យជម្នះ​ប៉ុណ្ណោះ។ ​គោលដៅ​របស់​ក្រុម Liverpool ​គឺ​ឡើង​ទៅ​វគ្គ​បន្ដ ​មិន​ចង់​ប្រជែង​ឬ​សងសឹក​អ្វី​នឹង​រឿង​ដែល​កើត​ឡើង​នៅ​ឆ្នាំ​២០១៨​នោះ​ទេ ​ព្រោះ​វា​ជា​អតីត​កាល​ទៅ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT