១​គ្រាប់​ចុង​ម៉ោង​របស់ Dembele ​ជួយ Barca ​កៀក​ជាមួយ AT Madrid ​

ខ្សែ​ប្រយុទ្ធ Dembele ​រក​បាន​១​គ្រាប់​ចុង​ម៉ោង ជួយ​ក្រុម FC Barcelona ​យក​ឈ្នះ​លើ​ក្រុម Real Valladolid ​ក្នុង​លទ្ធផល ១-០ ​នៃ​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​។

​ប្រកួត​ដ៏​សំខាន់​មួយ​នេះ ​ក្រុម Barcelona ​ព្យាយាម​សម្រុក​ណាស់ ​ប៉ុន្តែ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ភ្លាម​ៗ​នោះ​ទេ។ ​ឈាន​ដល់​តង់​ទី​២ ​កីឡាករ​របស់ Valladolid ​ទទួល​បាន​កាត​ក្រហម​ម្នាក់​ទៀត​នៅ​នាទី​៧៩។ ​ដៃ​គូ​លេង​សល់​គ្នា​១០​នាក់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត ​រហូត​ដល់​នាទី​៩០+ ក៏​ស្រាប់​តែ Dembele ​ស៊ុត​បាន​១​គ្រាប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង។

​ជាមួយ​លទ្ធផល​ថែម​បាន​៣​ពិន្ទុ​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម FC Barcelona ​ឡើង​មក​លេខ​២​ក្នុង​តារាង​ហើយ ​និង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង AT Madrid ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ ​ការ​ប្រកួត​នៅ​សល់​៩​ប្រកួត​ទៀត​ទើប​បិទ​បញ្ចប់​រដូវ​កាល​នេះ​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT