TIFFY ARMY FC ទទួលបានបីពិន្ទុក្រោយ​ឈ្នះសូលទីឡូអង្គរ៣-០

បន្ទាប់​ពី​រងបរាជ័យក្នុង​ការ​ប្រកួត​ជាមួយ​អង្គរថាយហ្គឺរ​៣​ទល់​២​កាល​ពី​សប្ដាហ៍មុន ពេល​នេះ​ TIFFY ARMY FC ទទួលបាន​បីពិន្ទុមក​វិញហើយ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​មាន​មូលដ្ឋានក្នុង​ទឹក​ដី​សៀមរាបមួយ​ទៀត​គឺ​សូលទីឡូអង្គរក្នុងលទ្ធផល​៣​ទល់​០។

ជំនួប​នេះ​គឺ​ជាជំនួបសម្រាប់​សប្ដាហ៍​ទី​៥​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១។ បី​គ្រាប់​របស់ក្រុម​កងយោធិពលខេមរៈភូមិន្ទ​រក​បាន​ដោយ​កីឡាករ YUYA KIKUCHI នាទី​ទី​៤ ROMARIO នាទី​៣១​និង​មួយ​គ្រាប់​ចុង​ម៉ោង​រក​បាន​ដោយ​កីឡាករ DEBIRO DZARMA BATA នៅ​នាទី​៩០+៣។

ថ្ងៃស្អែកគឺ​ជា​ជំនួប​រវាង​ម្ចាស់​ផ្ទះបឹងកេតអេហ្វស៊ី​ត្រូវ​ទទួល​ក្រុម​ភ្នំពេញ​ក្រោន​នៅ​កីឡដ្ឋាន ខេមបូឌៀអ៊ែវ៉េ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT