គ្រូបង្វឹកវៀតណាម Park Hang-seo ទទួលការចាក់វ៉ាក់សាំងកូវីដ១៩មុន​គេ

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមនៅថ្ងៃនេះ បានទទួលការចាក់វ៉ាក់សាំង COVID-19 រួមជាមួយការចូលរួមជាគ្រូបង្វឹកជំនួយការ ក្រុមគ្រូពេទ្យ និងបុគ្គលិកបន្ថែម ដែលនឹងចូលរួមនៅក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ នៅខែមិថុនា។

បច្ចុប្បន្ននេះរដ្ឋាភិបាលវៀតណាមកំពុងផ្តល់អាទិភាពដល់ការចាក់វ៉ាក់សាំងអត្តពលិករបស់ប្រទេស ដែលនឹងត្រូវចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីប្រឈមមុខនឹងការប្រកួតសំខាន់ៗមួយចំនួនរួមមានព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ ។ យោងតាមរបាយការណ៍ពី Bongdaplus ក្រុមជម្រើសជាតិវៀតណាមនឹងប្រមូលផ្តុំហ្វឹកហាត់នៅពាក់កណ្តាលខែឧសភា ហើយកីឡាករសរុបចំនួន ៣៤ នាក់នឹងត្រូវបានកោះហៅឱ្យចូលរួមក្នុងជំរំហ្វឹកហាត់។

ទោះយ៉ាងណា! សមាគមបាល់ទាត់វៀតណាម (VFF) បានចុះបញ្ជីកីឡាករចំនួន ៤៧ នាក់ដែលនឹងទទួលបានការចាក់វ៉ាក់សាំង COVID-១៩ ដែលចាប់ផ្តើមនៅខែមេសា។ ចាក់វ៉ាក់សាំងក្នុង​ជម្រើស​ជាតិ​វៀតណា​នឹង​ធ្វើឡើង​៥​ដំណាក់កាល។

ក្រៅពីដំណាក់កាលទីមួយដែលចាប់ផ្តើមពីថ្ងៃនេះ ដំណាក់កាលទី ២ មានការចូលរួមពីកីឡាករចំនួន ១៧ នាក់មកពីក្លឹបHanoi FC, Saigon, Binh Dinh and Ha Tinhនៅ​ថ្ងស​ទី៨មេសា។ ដំណាក់កាលទី ៣ នឹងចាប់ផ្តើមនៅថ្ងៃទី ៩ ខែមេសាដោយមានការចូលរួមពីកីឡាករចំនួន ៧ នាក់មកពីក្លឹប Hoang Anh Gia Lai club និងហើយដំណាក់កាលទី ៤ នៅថ្ងៃទី ១៣ ខែមេសាមានការចូលរួមពីកីឡាករចំនួន ១៦ នាក់មកពីក្លឹប Hai Phong club, SHB Da Nang, B. Binh Duong, SLNA, Thanh Hoa, Ho Chi Minh City, Than Quang Ninh, Long An។

ដថំណាក់កាលទី ៥ ដែលជាដំណាកើកាលចុងក្រោយនៅថ្ងៃទី ១៧ ខែមេសាមានការចូលរួមពីកីឡាករចំនួន ៥ នាក់មកពីក្រុម Viettel FC ដែលនឹងត្រូវលេងក្នុងព្រឹត្តិការណ៍ AFC Champions League ឆ្នាំ ២០២១ ។

ទោះយ៉ាងណា! អ្នកចាំទីឆ្នើមរបស់វៀតណាម Dang Van Lam នឹងក្លាយជាកីឡាករដំបូងគេដែលទទួលបានវ៉ាក់សាំង COVID-19 ខណៈដែលរូបគេនឹងធ្វើចំណាកស្រុកទៅប្រទេសជប៉ុន ដើម្បីចូលរួមជាមួយក្លឹប J-League Cerezo Osaka​រួច​ទៅ​ហើយ​នោះ ។

ជម្រើស​ជាតិវៀតណាមត្រូវបានគេរំពឹងថា នឹងចាកចេញទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉ាតមុនគេ ដើម្បីបន្ស៊ាំអាកាសធាតុក្តៅនៅ​ទីនោះ មុនពេលប្រឈមមុខនឹងការប្រកួតជាមួយប្រទេសម៉ាឡេស៊ី ថៃ និងម្ចាស់ផ្ទះ UAE ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT