Real Madrid ​ឬ Bayern Munich ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ?

ក្រុម Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់ Bayern Munich ​នៅ​វេលា​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ជើង​ទី​២​វគ្ក​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UEFA Champions League ។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ​ទឹក​ដី​អាល្លឺម៉ង់​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-២ ​ម្ដង​ទៅ​ហើយ។ លទ្ធផល​នេះ ​ជា​រឿង​ចំណេញ​មួយ​សម្រាប់​ក្រុម​របស់​លោក Zidane ​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ ​ត្បិត​អី Bayern Munich ​នឹង​ត្រូវ​ធ្វើ​ការ​ច្រើន ​ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​វិញ។ ខាង​ក្រោម​នេះ​ជា​រឿង​មួយ​ចំនួន​ត្រូវ​​ដឹង មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់៖

​គ្រូ​បង្វឹក

លោក Zidane ​បាន​ប្រាប់​កូន​ក្រុម​ទាំង​អស់​ថា​យប់​នេះ​ជា​ប្រកួត​​សំខាន់​បំផុត។ ​កីឡាករ​ទាំង​អស់​ត្រូវ​លេង​ឱ្យ​អស់​ពី​សមត្ថភាព ​ឬ​លេង​ឱ្យ​លើស​ពី​១០០% ​បើ​ចង់​ឡើង​ទៅ​វគ្គ​បន្ដ។ Bayern ​ជា​ក្រុម​ល្អ ​កីឡាករ​ពោរពេញ​ដោយ​បទ​ពិសោធ ​បូក​ផ្សំ​ជាមួយ​អ្នក​ចាត់ការ​ល្អ​ទៀត​នោះ ​ទើប​ពួកគេ​ជោគជ័យ ​ហើយ​អាច​ឡើង​មក​ដល់​វគ្គ​នេះ​បាន។

សម្រាប់​លោក Heynckes ​អ្នក​ចាត់ការ​របស់​ក្រុម Bayern Munich ​វិញ ​យល់​ឃើញ​ថា​យប់​នេះ​នឹង​កាន់​តែ​តឹងតែង​សម្រាប់​ក្រុម​លោក ត្បិត​អី​លេង​នៅ​ទឹក​ដី Real ​ហើយ​ពួកគេ​ចំណេញ​គ្រាប់​បាល់​ថែម​ទៀត។ កីឡាករ​សំខាន់​របួស ក៏​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​ក្រុម​លេង​មិន​ដល់​កម្រិត​មួយ​ផង​ដែរ ត្បិត​អី​កីឡាករ​ថ្មី​មួយ​ចំនួន​មិន​ទាន់​យល់​ច្បាស់​ពី​គ្នា។

កីឡាករ​របួស

ក្រុម​ Real Madrid  ​នឹង​អវត្តមាន​ខ្សែ​ការពារ​ស្លាប​សំខាន់ Dani Carvajal ​ដោយសារ​តែ​រង​របួស​កាល​ពី​ជើង​ទី​១​កន្លង​ទៅ។ Nacho ​និង Isco ​បាន​ចូល​ហ្វឹកហាត់​ជា​ធម្មតា​វិញ​ហើយ​ជាមួយ​សមាជិក​ដទៃ​ទៀត។ ក្រៅ​ពី​នោះ ​ក្រុម​អធិរាជ​ស ​ពេញ​ជើង​ល្អ​តែ​ម្ដង។

ចំណែក​ឯ Bayern Munich វិញ ​មាន​កីឡាករ​របួស​ច្រើន ​ដូចជា ​Kingsley Coman , Robben , Arturo Vidal , Jerome Boateng ​។ ស្រប​ពេល David Alaba ​និង Neuer ​បាន​ចូល​ហ្វឹកហាត់​វិញ​បាន​ហើយ។

អ្វី​ត្រូវ​ដឹង​ប្រកួត​នេះ

  • Real Madrid ​ឈ្នះ​៦​ប្រកួត​ចុង​ក្រោយ​ប៉ះ Bayern Munich ​ដោយ​ស៊ុត​បាន​១៥​គ្រាប់ របូត​វិញ​៥​គ្រាប់។
  • Cristiano Ronaldo ​មិន​អាច​រក​គ្រាប់​បាល់​បាន​ទេ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ប៉ុន្តែ​៤​ប្រកួត​ចុង​ក្រោយ​ទល់ Bayern ​គឺ​រូបគេ​រក​បាន​៧​គ្រាប់​ហើយ។
  • រដូវ​កាល​មុន Bayern Munich ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់ Real Madrid ​នេះ​ឯង ​ដោយ​កាល​នោះ​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ។
  • Real Madrid ​និង Bayern Munich ​មាន​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា​៣​ឆ្នាំ​ជាប់​គ្នា​ឯ​ណោះ ​ក្នុង​ពាន​រង្វាន់ UCL ​នេះ អំឡុង​ឆ្នាំ​២០០០​ដល់​២០០២។ ដោយ​គ្រា​នោះ ​ក្រុម​ណា​ឈ្នះ ​នឹង​មាន​វាសនា​លើក​បាន​តែ​ម្ដង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។
  • សរុប​ជា​រួម ​ក្រុម​ទាំង​ពីរ​នេះ ​ធ្លាប់​ជួប​គ្នា​២៥​ដង​មក​ហើយ ​ក្នុង​នោះ Real ​ឈ្នះ​បាន​១២​ដង ​ស្មើ​គ្នា​២​ដង ​និង Bayern ​ឈ្នះ​បាន​១១​ដង។

  • Real Madrid ​ឬ Bayern Munich ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ?