កាសែត​បារាំង៖ “Neymar ព្រម​ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប PSG ដល់​ឆ្នាំ ២០២៦”

រឿងរ៉ាវ​របស់ Neymar Jr ហាក់​កាន់​តែ​ក្តៅ​គគុក​ឡើយ ក្រោយ​ពី​សារព័ត៌មាន​បារាំង Telefoot បាន​ចុះ​ផ្សាយ​មុន​នេះ ថា​គេ​បាន​ព្រមព្រៀង​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប​ Paris Saint-Germain ហើយ។

កុងត្រា​របស់​កីឡាករ​ប្រេស៊ីល​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២២ ខាង​មុខ ហើយ​ពេល​នេះ​គេ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី ដែល​នឹង​បន្ត​រយៈ​ពេល ៤ ឆ្នាំ​ទៀត ពោល​គឺ​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៦។ ចំពោះ​តម្លៃ​ពលកម្ម​គឺ​នៅ​ថេរ​ដដែល ដោយ​ទទួល​បាន ៣៧ លាន​អឺរ៉ូ/ឆ្នាំ។

ការ​សម្រេច​ចិត្ត​នេះ​នឹង​អាច​នាំ​ឲ្យ Kylian Mbappe មាន​ភាគរយ​ខ្ពស់​អាច​ចាកចេញ ព្រោះ​តាម​ដឹង​កីឡាករ​បារាំង​មិន​ចង់​នៅ​ជា​ស្រមោល​របស់ Neymar នោះ​ឡើយ។ យ៉ាង​ណា​បើ PSG យក​បាន​អ្នក​ថ្មី​ជា Erling Haaland នោះ​ក៏​នឹង​ក្លាយ​ជា​កិច្ច​សហការ​ដៃ​គូ​ថ្មី​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រវាង​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​ជាក់​ជា​មិន​ខាន។

បញ្ជាក់​ថា​រដូវ​កាល ២០២០/២១ ខ្សែ​ប្រយុទ្ធ​វ័យ ២៩ ឆ្នាំ បង្ហាញ​ខ្លួន ២០ ប្រកួត រក​បាន ១៣ គ្រាប់​និង Assist ៦ លើក តែ​គេ​ទទួល​រង​ពិន័យ​កាត​ក្រហម​ចំនួន ២ ហើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT