Di Maria៖ “Messi ជា​មនុស្ស​ក្រៅ​ភព បាន​លេង​ជាមួយ​គាត់​ជា​រឿង​អស្ចារ្យ​បំផុត”

Angel di Maria បាន​ចេញ​មុខ​មក​និយាយ​សារ​ជា​ថ្មី ជុំវិញ​អនាគត​របស់ Lionel Messi ដែល​ស្ថិត​ក្នុង​មន្ទិល​សង្ស័យ​ ដោយ​គេ​បាន​និយាយ​ពាក្យ​កោត​សរសើរ​ជា​ច្រើន ​នាំ​ឲ្យ​មាន​ការ​ជឿជាក់​ថា M10 ក៏​នៅ​តែ​មាន​ភាគរយ​អាច​ផ្ទេរ​មក​ក្លឹប​បារាំង។

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ PSG បាន​និយាយ​ប្រាប់ BeIN Sports ថ្មីៗ​នេះ​ថា៖ “ក្នុង​អាជីព​របស់​ខ្ញុំ រឿង​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប គឺ​ខ្ញុំ​គិត​ថា Leo ជា​មនុស្ស​ក្រៅ​ភព ហើយ​ការ​ដែល​មាន​គេ​ជា​មិត្ត​រួម​ក្រុម​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត”។

លោក​បន្ត​ថា៖ “តែ​គាត់​ជា​កីឡាករ Barcelona ពេល​នេះ គាត់​នៅ​ជាប់​កុងត្រា តែ​រឿង​បន្ទាប់​យើង​នឹង​រង់ចាំ​មើល ដោយ​ខ្ញុំ​តែងតែ​និយាយ​រឿង​ជា​ច្រើន​អំពី​គាត់ គ្រាន់​ថា​ការ​សម្រេច​ចិត្ត​របស់​គាត់​ គឺ​ឲ្យ​តែ​ជា​ក្តី​រីករាយ​សម្រាប់​គាត់​និង​គ្រួសារ​គឺ​ល្អ​បំផុត​ហើយ”។

រំឭក​ថា M10 ត្រូវ​ផុត​កុងត្រា​ជាមួយ Barca នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ ហើយ​ដំណឹង​បន្ត​កុងត្រា​ថ្មី​របស់ Messi នឹង​សម្រេច​ចេញ​ជា​សាធារណៈ​យូរ​បំផុត​ត្រឹម​ខែ​ឧសភា​ខាង​មុខ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT