Ole ថា Martial នឹងសម្រាករហូតដល់ចប់រដូវកាលនេះ

លោក Ole Gunnar Solskjaer បានអះអាងថាខ្សែប្រយុទ្ធ Anthony Martial អាចនឹងសម្រាករហូតដល់ចប់រដូវកាលនេះតែម្ដង ក្រោយពីរងរបួសជង្គង់នៅជម្រើសជាតិបារាំង។

ខ្សែប្រយុទ្ធឆ្នើមខាងលើនេះ បានចូលលេងឱ្យជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ជម្រុះ World Cup 2022 កាលពីពេលកន្លងទៅ។ យ៉ាងណាមិញ ក្នុងការប្រកួតទល់ក្រុមកាហ្សាក់ស្ថាន Anthony Martial បានរងរបួសត្រូវប្ដូរចេញ។ របួសជង្គង់នេះដែរ ត្រូវបានក្រុមគ្រូពេទ្យនៅ Old Trafford មើលឃើញថាធ្ងន់ធ្ងរ និងទំនងជាត្រូវសម្រាកជាច្រើនសប្ដាហ៍ហើយ។

នេះជាកង្វល់សម្រាប់ក្រុម Ole ខ្លាំង ក្រោយពីកីឡាករសំខាន់ៗមួយចំនួនទៀតក៏បានរងរបួសផងដែរ។ ដោយក្រៅពីបញ្ហារបួស Eric Bailly ខ្សែការពារឯណោះ ក៏រកឃើញថាមានវិជ្ជមានកូវីដ១៩ទៀត។ ក្រុមបិសាចក្រហម Man Utd នៅសល់ពានតែ១ប៉ុណ្ណោះគឺ Europa League ដែលពួកគេឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT