Jose បន្ទោសកូនក្រុម ដែលរបូតគ្រាប់បាល់ចុងម៉ោង

ក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម Newcastle United ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។

Spurs ដែលមានឱកាសឡើងទៅចូល Top4 ទៅហើយនោះ បែរជាភ្លាត់ទៅវិញ ក្រោយពីពួកគេលេងបានត្រឹមស្មើជាមួយក្រុម Newcastle United ក្នុងលទ្ធផល ២-២។ ដោយក្នុងការប្រកួតនោះ ក្រុម Newcastle បាននាំមុខមុននៅនាទី២៨ ដោយ Joelinton ។ តែ២នាទីបន្ទាប់មក Kane ក៏រកគ្រាប់បាល់តាមស្មើវិញបាន និងបន្ដ១គ្រាប់ទៀតនៅនាទី៣៤។ តែនៅជិតចប់ការប្រកួតទៅហើយនោះ នៅនាទី៨៥ Wilock ក៏រកគ្រាប់បាល់តាមស្មើវិញបានឱ្យក្រុម Newcastle ។

លោក Jose Mourinho បាននិយាយថាការប្រកួតខាងលើនេះ សមណាស់តែបាន៣ពិន្ទុពេញសម្រាប់ក្រុម Spurs ប៉ុន្ដែចុងក្រោយបែរជាមិនអាចយកបានទៅវិញ។ កូនក្រុមតែងតែមានកំហុសនៅចុងម៉ោង ដែលធ្វើឱ្យក្រុមរបូតពិន្ទុច្រើនណាស់នៅរដូវកាលនេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT