ក្រុម Valencia ដើរចេញពីទីលានប្រកួត ក្រោយការរើសអើងពូជសាសន៍កើតឡើង

សមាជិកក្រុម Valencia ទាំងអស់បានដើរចេញពីទីលានប្រកួត បន្ទាប់ពីមានការរើសអើងពូជសាសន៍ កើតឡើងក្នុងការប្រកួតទល់ក្រុម Cadiz កាលពីយប់មិញនេះ។

ការដើរចេញពីទីលាននេះកើតឡើងនៅតង់ទី១។ Diakhaby របស់ក្រុម Valencia ត្រូវបានកីឡាកររបស់ក្រុម Cadiz ហៅថាជាមនុស្សស្បែកខ្មៅ ហើយការរើសអើងនេះ បានធ្វើឱ្យមានការប៉ះទង្គិចសម្ដីគ្នាច្រើន។ ក្រោយពីមានការតវ៉ាច្រើនមក Diakhaby ក៏ត្រូវអាជ្ញាកណ្ដាលដកកាតលឿងឱ្យ ហើយភ្លាមនោះ សមាជិករបស់ក្រុម Valencia ក៏បានដើរចេញពីទីលានតែម្ដង។

ការធ្វើបែបនេះគឺដើម្បីបង្ហាញពីការបញ្ឈប់រាល់ការរើសអើងពូជសាសន៍ទាំងអស់នៅក្នុងពិភពបាល់ទាត់។ យ៉ាងណាមិញ ការប្រកួតក៏បានបន្ដទៅមុខទៀត ក្រោយមានការសម្របសម្រួលគ្នា ហើយជាលទ្ធផល ក្រុម Valencia បានបរាជ័យក្នុងលទ្ធផល ២-១ ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT