AT Madrid ចាញ់ Sevilla ធ្វើឱ្យចំណាត់ថ្នាក់នៅ La Liga កៀកគ្នាខ្លាំង

ក្រុម Atletico Madrid បានបរាជ័យក្រោមថ្វីជើងក្រុម Sevilla ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។

ក្រុម AT Madrid ហាក់ដូចជាមិនសូវធ្វើបានល្អសោះសម្រាប់ការប្រកួតកន្លងមកនេះ។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេកាន់តែធ្វើមិនបានល្អទៀត ដោយចាញ់ក្រុម Sevilla ក្នុងលទ្ធផល ១-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga ។ ១គ្រាប់របស់ក្រុម Sevilla សម្រេចបាននោះ កើតចេញពី Acuna នៅនាទី៧០។

បរាជ័យនេះ បានធ្វើឱ្យ AT Madrid នៅឈរនៅកំពូលតារាងដដែល ប៉ុន្តែក្រុមប្រជែង២ទៀត Real Madrid និង Barcelona កាន់តែឡើងមកកៀកមែនទែនហើយ។ ក្រុមរបស់លោក Simeone ពេលនេះមាន៦៦ពិន្ទុ ឆ្លងកាត់២៩ប្រកួត ស្របពេល Real Madrid វិញ មាន៦៣ពិន្ទុ លេង២៩ប្រកួតដែរ។ ដោយឡែក Barcelona វិញមាន៦២ពិន្ទុ លេងបាន២៨ប្រកួត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT