ខ្សែប្រយុទ្ធ Greenwood ជាអ្នករកគ្រាប់បាល់ចុងម៉ោង ជួយក្រុមបិសាចក្រហម Manchester United យកឈ្នះលើក្រុម Brighton ក្នុងលទ្ធផល ២-១ នៃលីគកំពូលអង់គ្លេស Premier League ។
គ្រាន់តែបើកឆាកមកភ្លាមនៅនាទីទី១៣ ខ្សែប្រយុទ្ធ Danny Welbeck ជាអ្នកស៊ុតបញ្ចូលទីឱ្យក្រុម Brighton បាន១គ្រាប់ទៅហើយ។ យ៉ាងណាមិញ ក្រុម Man Utd ក៏ព្យាយាមសម្រុកវិញដែរ រហូតដល់នាទី៦២ ក៏ Rashford រកគ្រាប់បាល់តាមស្មើវិញបាន។ លទ្ធផលស្មើគ្នានេះដែរ នៅនាទី៨៣ ក៏ស្រាប់តែ Greenwood រកគ្រាប់បាល់បាន១គ្រាប់ទៀត ជួយក្រុមបិសាចក្រហមទទួលបានជ័យជម្នះតែម្ដង។
លទ្ធផល ២-១ នេះបានធ្វើឱ្យក្រុមលោក Ole ទទួលបាន៣ពិន្ទុ និងបន្ដឈរនៅលេខ២ក្នុងតារាង Premier League យ៉ាងមានសុវត្ថិភាពតែម្ដង៕
ប្រភព៖ DailyMail