ការប្រកួតក្នុងពានរង្វាន់សម្ដេចហ៊ុនសែនថ្នាក់ខេត្តនៅថ្ងៃនេះយើងបានដឹងលទ្ធផលហើយដោយក្រុមខេត្តបាត់ដំបង បានស៊ុតទៅលើក្រុមខេត្តពោធិសាត់ដល់ទៅ១១គ្រាប់មិនឲ្យតដៃរួច ខណៈដែល សូហ្វីយ៉ាប៉ៃលិនបានយកឈ្នះម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យក្នុងលទ្ធផល៣ទល់២។
សរុបពិន្ទុពីការប្រកួត៦លើក សូហ្វីយ៉ាប៉ៃលិនឈរលេខ១ មាន១២ពិន្ទុ និងបាត់ដំបង មាន១០ពិន្ទុស្ថិតនៅលេខ៣ដដែល ពីក្រោមក្រុមកំពូលតារាងបន្ទាយមានជ័យ ១៦ពិន្ទុ។
ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ច្រើននៅតាមតំបន់មួយចំនួន ការប្រកួតគូផ្សេងៗទៀតនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត សប្ដាហ៍នេះត្រូវបានលើកពេលបណ្ដោះអាសន្ន ដោយកាលបរិច្ឆេទថ្មីនឹងត្រូវបានបញ្ជាក់ជូននាពេលក្រោយទៀត៕