តាម​ការ​ព្យាករណ៍៖ R.Madrid សង្ឃឹម​តិច​ជាង Liverpool ខណៈ Bayern នឹង​យក​ឈ្នះ PSG នៅ​វគ្គ ៨ ក្រុម​ UCL

ការ​ប្រកួត UEFA Champions League ​វគ្គ ៨ ក្រុម​ចុង​ក្រោយ នឹង​ឈាន​ចូល​មក​ដល់​ទៀត​ហើយ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ ដោយ​នៅ​យប់​រំលង​អាធ្រាត្រ​ថ្ងៃ​ទី ៧ នឹង​មាន​ការ​ប្រកួត​រវាង Real Madrid-Liverpool ហើយ Man City-Dortmund និង​រំលង​ដល់​ថ្ងៃ​ទី ៨ គឺ​ជំនួប Bayern-PSG និង Porto-Chelsea ដែល​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជឿ​ថា​ប្រិយមិត្ត​មួយ​ចំនួន​បាន​ដឹង​ខ្លះៗ​រួច​មក​ហើយ អំពី​ព័ត៌មាន​នៃ​សមាសភាព​កីឡាករ​ដែល​អាច​នឹង​ខកខាន​ចូលរួម​ការ​ប្រកួត តួ​យ៉ាង​ដូច​ជា Real ត្រូវ​អវត្តមាន​ខ្សែ​ការពារ​សំខាន់ Sergio Ramos ខណៈ​ដែល Bayern អវត្តមាន​ម៉ាស៊ីន​បញ្ចប់​ទី Robert Lewandowski។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​អត្ថបទ​នេះ យើង​នឹង​ធ្វើ​ការ​វិភាគ​ដោយ​បង្ហាញ​នូវ​ស្ថិតិ ការ​ព្យាករណ៍ និង​ព័ត៌មាន​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​អំពី​គូ​នីមួយៗ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១) Real Madrid ប៉ះ Liverpool
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ ​ក្រុម​អេស្ប៉ាញ​នឹង​ត្រូវ​អវត្តមាន​ខ្សែ​ការពារ​សំខាន់ Ramos ហើយ​នៅ​តំបន់​ប្រយុទ្ធ​ក៏​មិន​ទាន់​ប្រាកដ​នោះ​ដែរ​ថា Eden Hazard អាច​ត្រៀម​ខ្លួន​ទាន់​ពេល​ឬ​អត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​វគ្គ Knockout ក្រុម​ហង្ស​ក្រហម Liverpool ធ្លាប់​ផ្តល់​មេរៀន​ដ៏​គួរ​ឲ្យ​ចងចាំ​មួយ​សម្រាប់ Real កាល​ពី​រដូវ​កាល ២០០៨/០៩ ដោយ​នោះ​គឺ​យក​ឈ្នះ​ទាំង​ពីរ​ជើង ៥-០ ដែល​វា​អាច​រាប់​ថា​ជា​ការ​ចាញ់​ច្រើន​គ្រាប់​បំផុត​នៅ​ការ​ប្រកួត​ពីរ​ជើង ​វគ្គ Knockout ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Real Madrid។ ដោយឡែក​លើក​ចុងក្រោយ​ដែល​ក្រុម​ទាំង​ពីរ​ជួប​គ្នា​នៅ UCL គឺ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ ២០១៨ ដែល​កាល​នោះ Liverpool ចាញ់ ៣-១ គ្រា​ត្រូវ​ខកខាន​ការ​ឈរ​ជើង​របស់ Salah តាំង​ពី​ដើម​តង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លទ្ធផល​ព្យាករណ៍​នៅ​រដូវ​កាល​នេះ​វិញ តាម FiveThirtyEight បាន​បង្ហាញ​ថា Liverpool សង្ឃឹម​ខ្ពស់​ជាង​ដល់​ទៅ ៥៤ ភាគរយ​ក្នុង​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់ ខណៈ Real Madrid មាន​ត្រឹម ៤៦ ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២) Man City ប៉ះ Dortmund

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នៅ Champions League ​ជួប​គ្នា ២ លើក Man City មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ Dortmund នោះ​ទេ ដោយ​ត្រឹម​បន្សល់​ការ​ចងចាំ​ស្មើ ១ ចាញ់ ១ កាល​ពី​រដូវ​កាល ២០១២/១៣ នៅ​វគ្គ​ចែក​ពូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​សម្រាប់ City ​ប្រវត្តិ​ធ្លាប់​ជួប​ក្រុម​អាល្លឺម៉ង់ ១១ ប្រកួត​ចុង​ក្រោយ​នៅ UCL គឺ​ពួក​គេ​ឈ្នះ ១០ ​ប្រកួត​ទៅ​ហើយ រី​ឯ Dortmund ការ​ឡើង​មក​កាន់​វគ្គ Quater-Final គឺ​ពួក​គេ​ខកខាន​តាំង​ពី​រដូវ​កាល ២០១៦/១៧ មក​ម្ល៉េះ ដោយ​លើក​ចុង​ក្រោយ​ចាញ់ Monaco ៦-៣។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើ​មើល​តាម​ស្ថិតិ​ការ​លេង​ក្នុង​លីគ​នា​រយៈ​ពេល​ចុង​ក្រោយ យើង​ឃើញ​ហើយ​ថា City មាន​ប្រៀប​ជាង ខណៈ​ដែល​សមាសភាព​កីឡាករ​ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ពេល​ខាង​មុខ ក៏​ពេញ​ជើង​ល្អ​ទៀត អ៊ីចឹង​ភាគរយ​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់​របស់ Dortmund គឺ​ប្រាកដ​ជា​មាន​ទាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាម​ការ​ព្យាករណ៍​ពី​ប្រភព​ខាង​លើ​ដដែល គឺ City សង្ឃឹម ៨២ ភាគរយ ខណៈ Dortmund សង្ឃឹម​ទាប​ណាស់ ដោយ​ត្រឹម ១៨ ភាគរយ​ប៉ុណ្ណោះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
៣) Bayern ប៉ះ PSG
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
នេះ​គឺ​ជា​គូ​សងសឹក រវាង​ក្រុម​ការពារ​ជើង​ឯក និង​ក្រុម​ជើង​ឯក​រង​កាល​ពី​ឆ្នាំ​ចាស់។ សារ​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី ១០ ហើយ​រវាង​ក្រុម​អាល្លឺម៉ង់ Bayern Munich និង​ក្រុម​បារាំង PSG ដោយ​កន្លង​មក Bayern ឈ្នះ ៤ ហើយ PSG ឈ្នះ ៥។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បញ្ជាក់​ថា Bayern Munich បាន​ក្លាយ​ជា​ក្រុម​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់ ១៩ ប្រកួត​ជាប់ៗ​គ្នា​នៅ​រយៈ​ពេល​ចុង​ក្រោយ Champions League ដោយ​ឈ្នះ ១៨ ស្មើ ១ ហើយ​ពួក​គេ​អាច​នឹង​ក្លាយ​ជា​ក្រុម​ទី​ពីរ​ក្នុង​លោក ដែល​អាច​បន្ត​ដល់​ប្រកួត​ទី ២០ ដោយ​កំណត់ត្រា​ក្រុម​ទី ១ គឺ Man Utd ធ្វើ​បាន ២៥ ប្រកួត​ចន្លោះ​ឆ្នាំ ២០០៧ ដល់ ២០០៩។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាង​ណា​អ្វី​ដែល​ជា​ក្តី​បារម្ភ​សម្រាប់ Bayern នៅ​វគ្គ​នេះ គឺ​ការ​ដែល​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Robert Lewandowski ខណៈ​ខាង PSG គឺ​គេ​ពេញ​ជើង​ល្អ​ណាស់ តាំង​ពី​តំបន់​ខាង​ក្រោម​ដល់​លើ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប៉ុន្តែ​បើ​មើល​តាម​ការ​លេង​នៅ​ចុង​សប្តាហ៍​នេះ ឃើញ​ថា PSG ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ដោយ​ចាញ់ Lille ១-០ ស្រប​ពេល​ដែល Bayern នៅ​តែ​អាច​យក​ឈ្នះ Leipzig។ តាម​ការ​ព្យាករណ៍​ Bayern នៅ​តែ​មាន​ប្រៀប​ជាង ដោយ​សង្ឃឹម ៦៧ ភាគរយ ខណៈ PSG សង្ឃឹម​ ៣៣ ភាគរយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
៤) Chelsea ប៉ះ Porto
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើ​មើល​តែ​ឈ្មោះ អ្នក​ប្រាកដ​ជា​គិត​ហើយ ថា​ជា​ក្រុម​គីឡូ​ធ្ងន់ ប៉ះ​គីឡូ​មធ្យម តែ​បើ​មើល​តាម​ស្ថិតិ គឺ Chelsea នៅតែមាន​ភាគរយ​ខ្ពស់​ជាង​ពិតមែន។ បើ​លើក​រឿង​ចាញ់ West Brom ៥-២ ​កាលពីចុងសប្តាហ៍ មក​និយាយ​គឺ​មិន​អាច​យក​មក​ស៊ីសង​គ្នា​បាន​ទេ ព្រោះ Chelsea ត្រូវ​លេង ១០ ទល់ ១១ ​រយៈ​ពេល​ជាង ៦០ នាទី​ពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បង្វែរ​ទៅ​មើល​ស្ថិតិ​នៅ UCL ផ្ទាល់ យើង​ឃើញ​ថា Porto ៨ ប្រកួត​ប៉ះ Chelsea គឺ​ចាញ់​ដល់​ទៅ ៥ ហើយ​ធ្លាប់​ឈ្នះ ២ និង​ស្មើ ១។ ស្រប​ពេល​ដែល Chelsea វិញ ការ​លេង​ប៉ះ​ក្រុម​នៅ​ព័រទុយហ្គាល់​គឺ​មាន ៧៥ ភាគរយ​ដែល​ពួក​គេ​ឈ្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយ​សមត្ថភាព​ដឹកនាំ​របស់​លោក Thomas Tuchel គឺ​គេ​នៅ​តែ​ជឿ​ថា លោក​នឹង​អាច​កែប្រែ​ស្ថានការណ៍​ត្រលប់​មក​វិញ​បាន នៅ​ការ​ប្រកួត UCL នា​ពេល​ខាង​មុខ។ តាម​ការ​ព្យាករណ៍ Chelsea សង្ឃឹម​ ៨០ ភាគរយ ខណៈ Porto មាន​តែ ២០ ភាគរយ​ប៉ុណ្ណោះ។ ចុះ​ការ​យល់​ឃើញ​របស់​អ្នក​រាល់​គ្នា​វិញ តើ​ ៤ គូ​ខាង​លើ គិត​ថា​ក្រុម​ណា​ខ្លះ​ដែល​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់?
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រភព៖ FiveThirtyEight

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT