លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល បានកោះហៅខ្សែប្រយុទ្ធវ័យក្មេង Richarlison របស់ក្រុម Everton ចូលជម្រើសជាតិ ក្រោយមើលឃើញមានសមត្ថភាព។
កីឡាករវ័យ២១ឆ្នាំរូបនេះ ត្រូវ Everton ទិញចូលបំបែកកំណត់ត្រាតម្លៃខ្លួនរបស់ក្លឹបចំនួន៤៤លានផោន។ រូបគេរកគ្រាប់បាល់បាន៣គ្រាប់ហើយ ឆ្លងកាត់៣ប្រកួត ប៉ុន្តែការប្រកួតចុងក្រោយនេះ ពេលលេងទល់ក្រុម Bournemouth ទទួលបានកាតក្រហមត្រូវបណ្ដេញចេញ។ យ៉ាងណាមិញ ទម្រង់លេងបើករដូវកាលបានយ៉ាងល្អនេះ គឺល្មមគ្រប់គ្រាន់ដើម្បីទាក់ចិត្តលោក Tite គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលហើយ។
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នឹងត្រូវលេងមិត្តភាពអន្តរជាតិទល់ក្រុមអាមេរិក នៅថ្ងៃទី៨ខែក្រោយ មុនពេលប៉ះក្រុមអែលសាល់វាឌ័រ នៅថ្ងៃទី១២៕ប្រភព៖ dailymail