ទី​បំផុត Real Sociedad ​ស្គាល់​រសជាតិ​ពាន​រង្វាន់​ហើយ ​ក្រោយ​ខកខាន​៣៤​ឆ្នាំ​

ក្រុម Real Sociedad ​បាន​ឈ្នះ​ពាន​រង្វាន់​លើក​ដំបូង​វិញ​ហើយ ​ក្រោយ​ពី​ខកខាន​ឈ្នះ​តាំង​ពី​ឆ្នាំ​១៩៨៧​មក​ហើយ។

​ក្រុម Sociedad ​ប៉ះ​ជាមួយ​ក្រុម​ Athletic Bilbao ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Copa del Rey ​នៅ​យប់មិញ​នេះ។ ​ក្រុម Sociedad ​រក​បាន​១​គ្រាប់​ដើម្បី​យក​ឈ្នះ ដែល​ធ្វើ​បាន​ដោយ ​Mikel Oyarzabal ​នៅ​នាទី​៦៣ ​ដោយ​បាល់​ប៉េណាល់ទី។ ​ហើយ​វា​ក៏​ជា​គ្រាប់​បាល់​១​គ្រាប់​ដើម្បី​យក​ឈ្នះ​តែ​ម្ដង។

​នេះ​ជា​ពាន​ដំបូង​ហើយ​សម្រាប់​ក្រុម Sociedad ​ក្រោយ​ពី​ពួកគេ​ខកខាន​តាំង​ពី​ឆ្នាំ​១៩៨៧​មក។ ​យ៉ាងណាមិញ Bilbao ​នៅ​សល់​ឱកាស​ម្ដង​ទៀត​ដែរ ដោយ​ប៉ះ​ជាមួយ​ក្រុម Barcelona ​ទៀត​នៅ​ពាន​រង្វាន់ Copa del Rey ​នេះ​ដដែល៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT