Neymar ​ឈ្លោះ​គ្នា​ជាមួយ​កីឡាករ Lille ​ខ្លាំង ​បាន​កាត​ក្រហម​ម្នាក់​មួយ​

​ក្រុម PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Lille ​នា​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Ligue1 ​កាល​ពី​​យប់មិញ​នេះ​។

​លេង​ក្នុង​ដី​ខ្លួន​ឯង ​និង​ដាក់​ពេញ​ជើង​ផង​នោះ ​ប៉ុន្តែ PSG ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម Lille ​បាន​នោះ​ទេ។ ​ផ្ទុយ​ទៅ​វិញ ​ក្រុម Lille ​បែរ​ជា​ធ្វើ​បាន​ល្អ ​ដោយ​រក​បាន​១​គ្រាប់​ពី​សំណាក់​កីឡាករ David ​នៅ​នាទី​ទី​២០។ ​ការ​ប្រកួត​កាន់​តែ​ឡើង​កម្ដៅ បន្ទាប់​ពី​មាន​គ្រាប​បាល់​១​គ្រាប់​នេះ​ឡើង។ ដោយ​ឡែក​នៅ​ជិត​នឹង​ចប់​ការ​ប្រកួត​ទៅ​ហើយ Neymar ​បាន​ប៉ះ​ទង្គិច​គ្នា​ជាមួយ​កីឡាករ Tiago Djalo ​រហូត​បាន​កាត​ក្រហម​ម្នាក់​មួយ​ថែម​ទៀត។

​ការ​ឈ្លោះ​គ្នា​នេះ​បន្ដ​រហូត​ដល់​ចូល​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​ទៀត ដែល​មាន​អ្នក​ចូល​ទៅ​ជួយ​ចាប់​ជា​ច្រើន​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT