Arteta ​សុំ​ទោស​អ្នក​គាំទ្រ ​ក្រោយ​ចាញ់ Liverpool ​៣-០

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​ក្នុង​ដី​ខ្លួន​ឯង ​លទ្ធផល ៣-០ ​ឯ​ណោះ ​នា​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ Diogo Jota ​រក​បាន​១​គ្រាប់​នៅ​នាទី​៦៤ ​និង​១​គ្រាប់​ទៀត​នៅ​នាទី Mohamed Salah ​នៅ​នាទី​៦៨។ ​ការ​ប្រកួត​នេះ​ឈាន​ដល់​នាទី​៨២ Jota ​ក៏​បន្ថែម​គ្រាប់​បាល់​ទី​២​បាន​ទៀត។ ​ចប់​ការ​ប្រកួត Arsenal ​មិន​អាច​រក​គ្រាប់​បាល់​បាន​នោះ​ទេ ​ដោយ​បញ្ចប់​ការ​ប្រកួត​ចាញ់ Liverpool ​ក្នុង​លទ្ធផល ​៣-០ ។

​បរាជ័យ​នេះ​លោក Arteta ​បាន​សុំទោស​អ្នក​គាំទ្រ​កាំភ្លើង​ធំ​គ្រប់​គ្នា ​ហើយ​លោក​ថា​គ្រប់​យ៉ាង​នឹង​ទទួល​ទាំង​អស់។ ខណៈ​ដែល​លទ្ធផល​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Arsenal ​កាន់​តែ​មាន​ចំណាត់​ថ្នាក់​ពិបាក​បន្ថែម​ទៀត​ហើយ ​ដែល​បច្ចុប្បន្ន​នៅ​ពាក់​កណ្ដាល​តារាង​ស្រាប់៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT