ហេុតផល​ចំនួន​៥​​ដែល​ត្រូវ​ទស្សនា​ព្រឹត្តិការណ៍ ‘ONE On TNT I’ ​ក្នុង​សំខាន់ៗ

ONE Championship ត្រៀម​រួចរាល់​​នៅ​ឆ្នាំ​២០២១​ ដែល​ត្រូវ​ផ្សាយ​ផ្ទាល់​លើក​ដំបូង​នៅ​​ទឹក​ដី​អាមេរិក​​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​នៅ​អាមេរិក​ក្នុង​ម៉ោង​ពិសេស​នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ 

នៅ​ថ្ងៃ​ពុធ​ទី ៧ ខែ មេសា ​ស្ថាប័ន​​រៀប​ចំ​កម្មវិធីប្រកួត​ក្បាច់​គុន​លំដាប់​ពិភព​លោក​​នឹង​ផ្សាយ​ផ្សាយ​​កម្មវិធី​ “ONE on TNT I” ​ដូច​ដែល Rich Franklin  បាន ឲ្យ ដឹង  កន្លង មក ហើយ​អ្នក​គាំទ្រ​​អាមេរិក​ខាង​​ជើង​នឹង​រំភើប​រីករាយ​មិន​ខាន​ចំពោះ​កម្មវិធី​ប្រកួត​លើក​ដំបូង​នេះ។ 

គូ​ពិសេស​សុទ្ធ​តែ​គូ​ល្បីៗ​លំដាប់​ពិភព​លោក ដែល​ក្នុង​នោះ​រូប​គេ​កំពុង​បង្កើត​ឱកាស​​ក្លាយ​ខ្លួន​ទៅ​ជា​វីរបុរស, ​ការ​ឈ្នះ​ជើង​ឯក​ពិភព​លោក​ World Title, ​​ឱកាស​​ឈ្នះ​​ជើង​ឯក World Championship , ឬ ​ការ​​ផ្ដួល​គូ​ប្រកួត​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល​ជា​ដើម។ 

ពេល​នេះ​សូម​លើក​យក​ ហេតុ​ផល​ចំនួន ៥ ​ដែល​អ្នក​គាំទ្រ​ត្រូវ​តែ​ទស្សនា​ព្រឹត្តិការណ៍ “ONE on TNT I” ក្នុង​​គូ​ពិសេស (Main Card) ដូច​ខាង​ក្រោម។​

#1 ​ការ​ប្រកួត​​ទម្ងន់​ Flyweight ​ដ៏​ធំ​ក្នុង​ប្រវត្តិសាស្ត្រ

អ្នក​គាំទ្រ​នឹង​បាន​ទស្សនា​កា​រប្រកួត​​ទម្ងន់ flyweight ដ៏​ធំ​ក្នុង​ជំនួបគុនចម្រុះជាប្រវត្តិសាស្ត្រ នៅ​ពេល ម្ចាស់​ខ្សែ​ក្រវាត់ ONE Flyweight World Champion  កីឡាករ Adriano “Mikinho” Moraes ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​វីរបុរស Demetrious “Mighty Mouse” Johnson។ 

Johnson ​ចំណាយ​ពេល​​​មួយ​ទសវត្ស​ទើប​ចាញ់​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​នៅ​ស្ថាប័ន​ធំ​បំផុត​នៅ​អាមេរិក​ខាង​ជើង ​ជា​ទី​ដែល​រូប​គេ​​គ្រង​​ខ្សែ​ក្រវាត់​​ទ Flyweight World Champion ​ចំនួន ១២ សម័យ។ 

បន្ទាប់​មក​ទៀត “Mighty Mouse” ​បាន​ចូល​រួម​សង្វៀន​ The Home Of Martial Arts(ONE) ​និង​​ផ្ដួល​ជើង​ខ្លាំង​ចំនួន ៣ ​រូប​ដើម្បី​ឈ្នះ​ជើង​ឯក​ ONE Flyweight World Grand Prix Championship កាល​ខែ​តុលា ឆ្នាំ ២០១៩។  ​ជ័យជម្នះ​ទាំង​នេះ​​នាំ​ឲ្យ​រូប​គេ​​​ក្លាយ​ជា​​គូ​ប្រជែង​​លេខ​១ និង ​មាន​ឱកាស​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពី Moraes។ 

យ៉ាង​ណា​ក្ដី Moraes អាច​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​យក​ឈ្នះ​ “Mighty Mouse” ​និង​បន្ត​​ខ្លួន​ឲ្យ​ស្ថិត​នៅ​កម្រិត​ខ្ពស់​បន្ថែម​ទៀត។ បើ​សិន​អីចឹង​មែន តារា​ប្រេស៊ីល ជា​អ្នក​គ្រង​ខ្សែ​ក្រវាត់​​ទម្ងន់​  flyweight យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE។ 

បុរស​មក​ពី​ក្រុង Brasília មាន​កំណត់​ត្រាល្អ​បំផុត​ក្នុង​ទម្ងន់ flyweight  ក្នុង​នោះ​ផ្ដួល​​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់(៦ដង), បញ្ចប់​គូ​ប្រកួត (៦ដង), និង ​ឈ្នះក្នុង​ការ​ប្រកួត​ World Title ច្រើន​បំផុត (៦ដង)។  ​គេ​ស្មើ​​កំណត់​ត្រា​ Gianni Subba និង Danny “The King” Kingad ​ដែល​ឈ្នះ​ច្រើន​បំផុត (៩ដង)។ 

 

វីរបុរស​ត្រូវ​តតាំង​នឹង​​​​កីឡាករ​ដ៏​ល្អ​បំផុត​ម្នាក់  តើ​នរណា​ទៅ​ជា​​ស្ដេច​ត្រាញ់​​ទម្ងន់  “Flyweight” ពិត​ប្រាកដ។ 

#2 Alvarez ​ស្ថិត​​ក្នុង​ដំណើរ​ដ៏​​​អស្ចារ្យ​បំផុត

Eddie “The Underground King” Alvarez ​បន្ត​ដំណើរឆ្ពោះ​ទៅ​រក​ភាព​អស្ចារ្យ​បន្ថែម​ទៀត នៅ​ពេល​​​តតាំង​នឹង​គូ​ប្រជែង​លំដាប់​លេខ​២​​ទម្ងន់​ lightweight កីឡាករ​ Iuri Lapicus ​ក្នុង​នាម​ជា​គូ​ឯក​រង។ 

បុរស​មក​ពី​រដ្ឋ Philadelphia ជា​វីរបុរស​ដ៏​ពិត​ប្រាកដ​ម្នាក់​​ក្នុង​លោក។ 

Alvarez ​បាន​គ្រង​ជើង​ឯក World Title នៅ​ស្ថាប័ន​ធំ​បំផុត​នៅ​​អាមេរិក​ខាង​ជើង និងសុបិន​ចង់​ឈ្នះ​ ខ្សែ​ក្រវាត់ ONE Lightweight World Championship។ ដូច្នេះ ​​គេ​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​អាច​កាន់​ខ្សែ​ក្រវាត់​ពី​ស្ថាប័ន​ធំៗ​ចំនួន ៣ នៅ​ក្នុង​លោក។ 

បើ​សិន​អាច​ផ្ដួល Lapicus ​នៅ​ម៉ោង​ពិសេស​​របស់​ទូរទស្សន៍​អាមេរិក  “The Underground King” ​កាន់​តែ​ខិត​ជិត​​គោល​ដៅ​ឆ្ពោះ​ទៅ​ចំណាត់​ថ្នាក់ ONE’s Athlete Rankings។

#3 តើ Lapicus អាច​បញ្ចប់​​អាជីព​របស់​ Alvarez?

Lapicus ​កំពុង​​ត្រលប់​មក​វិញ​យ៉ាង​គឃ្លើន។ 

តារា​​សញ្ជាតិ​​ម៉ុលដាវី​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Lightweight World Title ក្រោយ​ឈ្នះ​ ១៤ លើក​ជាប់​គ្នា ក្នុង​នោះ​សុទ្ធ​តែ​ឈ្នះ​ដោយ​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់ ឬ បញ្ចប់​ឲ្យ​ចុះ​ចាញ់។  យ៉ាង​ណា​ក្ដី គេ​ចាញ់​ក្រោម​ថ្វី​ដៃ​ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee។  ​នេះ​ជា​បរាជ័យ​លើក​ដំបូង​របស់​បុរស​វ័យ ២៥ ឆ្នាំ​រូប​នេះ។ 

​បច្ចុប្បន្ន  Lapicus កំពុង​ដាក់​ផែន​ការ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។ 

តាំង​ពី​ចាញ់​លើក​ដំបូង ​​កូន​សិស្ស​មក​ពី​ក្លិប Team Petrosyan ​នឹង​ឡើង​ប៉ះ Alvarez ​ជា​វីរបុរស​ដែល​តារា​ម៉ុលដាវី​បាន​ទស្សនា​​ការ​ប្រកួត​កាល​រូប​គេ​នៅ​ក្មេង។  បើ​សិន​ឈ្នះ​ការ​ប្រកួត​នេះ  ​គេ​អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​ម្ដង​ទៀត។ 

ថ្ងៃ​ពុធ​ក្រោយ តើ​ Lapicus អាច​ត្រឡប់​មក​ទទួល​ជ័យជម្នះ​វិញ​ទេ។  ឬ ​ក៏​​អាចបញ្ចប់​អាជីព កីឡាករ​អាមេរិក​ដូច​ដែល​បាន​ថ្លែង​កាល​លើក​មុន?

#4  អាមេរិក​បាន​ជួប ‘The Iron Man’

ដើម្បី​បន្ថែម​ភាព​រីករាយ​ក្រៅ​ពី​​គុន​ចម្រុះ  ​អ្នក​គាំទ្រ​អាមេរិក​ខាង​ជើង​នឹង​បាន​ឃើញ​តារា​មួយ​ថៃ​ដ៏​គ្រោះ​ថ្នាក់​បំផុត ក្នុង​លោក គឺ Rodtang “The Iron Man” Jitmuangnon។

Rodtang ​ត្រូវ​បាន​​គេ​ស្គាល់​ថា​ជា​អ្នក​លេង​មួយ​ថៃ​មិន​ចេះ​ដក​ថយ,  ស្ទិល​ប្រកួត​គឺ​ដើរ​សំដៅ​​ទៅ​មុខ និង ​ការ​ប្រើ​កណ្ដាប់​ដៃ​សំដៅ​ចង្កា។  ​គេ​ឈ្នះ​ការ​ប្រកួត​ទាំង ៩លើក​នៅ​សង្វៀន ONE , ឈ្នះ​ខ្សែ​ក្រវាត់ ONE Flyweight Muay Thai World Title, និង ​ដាក់​គោល​ដៅ​រក​ខ្សែ​ក្រវាត់​ឃីកបុកសីង​ទៀត​ផង។ 

 

គុន​ចម្រុះ​​ជា​​​ចំណង់​ចំណូល​ចិត្ត​ទស្សនា​សម្រាប់​​អ្នក​គាំទ្រ​នៅ​អាមេរិក ប៉ុន្តែ ពួក​គេ​អាច​ផ្លាស់​ប្ដូរ​ពេល​ឃើញ​ “The Iron Man” ​ប្រើ​កណ្ដាប់​ដៃ​មួយ​ថៃ​ដោយ​ប្រើ​ហ្គង់​គុន​ចម្រុះ​ទម្ងន់ ៤អោន។  

“Mini T” Danial Williams ​កំពុង​សម្លឹង​បំបាក់​​ Rodtang នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​អាមេរិក ប៉ុន្តែ  ពួក​គេ​នឹង​ឃើញ​បុរស​ទាំង​ពីរ​ប្រើ​ស្នៀត​ល្អ​ៗ​បំផុត​ក្នុង​ទម្ងន់​ catch weight ​នៃ​ការប្រកួត​មួយ​ថៃ។ 

#5 ការចាប់​ផ្ដើម​ព្រឹត្តិការណ៍​ជា​ស៊េរី​ជា​ប្រវត្តិសាស្ត្រ

“ONE on TNT” គឺ​ជា​ព្រឹត្តិការណ៍​ជា​ស៊េរី​ដំបូង ហើយ​មាន​ព្រឹត្តិការណ៍​បន្តបន្ទាប់​ចំនួន ៣ ផ្សេង​ដែល​​ត្រូវ​រៀប​ចំ​ឡើង​​​រៀង​រាល់​ថ្ងៃ​ពុធ​ក្នុង​អំឡុង​ខែ​មេសា​នេះ​​នៅ​អាមេរិក។ 

ដោយ​មិន​សង្ស័យ “ONE on TNT I” ​នឹង​ក្លាយ​ជា​​ព្រឹត្តិការណ៍​​ដ៏​រំភើប​បំផុត​ប្រចាំ​ឆ្នាំ ​ដែល​អាច​អង្គុយ​ញុំា​អាហារ​សម្រន់​ដើម្បី​ទស្សនា, អង្គុយ​លម្ហែ, និង ទស្សនា​ប្រកប​ដោយ​ភាព​​​​រីករាយ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT