បើទោះជាចាញ់យប់មិញយ៉ាងធ្ងន់កមែន ប៉ុន្តែលោក Jose Mourinho នៅតែចាត់ទុកខ្លួនឯងជាអ្នកចាត់ការកំពូលដដែល ដោយសំអាងទៅលើសមិទ្ធផលដែលលោកធ្លាប់បានសាងឡើង។
Manchester United បានចាញ់ Tottenham Hotspur ០-៣ ក្នុងទឹកដីខ្លួនឯង ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តឡើយ។ ទន្ទឹមគ្នានេះដែរ លោក Jose បាននិយាយនៅសន្និសីទថា ខ្លួននៅតែជាអ្នកចាត់ការកំពូលដដែល ព្រោះគ្មានអ្នកចាត់ការណានៅអង់គ្លេស ដែលធ្លាប់ឈ្នះពានរង្វាន់ច្រើនជាងលោកឡើយ។
“តើអ្នកដឹងទេ ថាលទ្ធផលយ៉ាងណា? ៣-០ ប៉ុន្តែតើអ្នកដឹងថាម្រាមដៃ៣នេះ មានន័យយ៉ាងណាទេ? វាមានន័យថា ៣ពានរង្វាន់ Premier League ហើយខ្ញុំជាអ្នកចាត់ការដែរឈ្នះពានរង្វាន់ច្រើនជាងអ្នកចាត់ការទាំង១៩នាក់ផ្សេងទៀតនៅពេលនេះ។ ខ្ញុំឈ្នះបាន៣ដង ពួកគេបាន២ដង ដូច្នេះ សូមគោរព គោរពផង”។ សម្ដីរបស់លោក Jose Mourinho ៕ប្រភព៖ DailyMail