Zidane ​ថា Real Madrid ​គ្រោង​លេង​ដោយ​គ្មាន​វត្តមាន Hazard ​ពេញ​១​រដូវ​កាល​

​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​អះអាង​ថា​ក្រុម​មាន​គម្រោង​លេង​ប្រកួត​ដែល​នៅ​សល់​នា​រដូវ​កាល​នេះ ដោយ​គ្មាន​វត្តមាន​របស់ Eden Hazard ​នោះ​ទេ។

​អតីត​កីឡាករ​របស់ Chelsea ​រូប​នេះ ​ផ្លាស់​ទៅ​លេង​នៅ Bernabeu ​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ​ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ​ជា​៨៨​លាន​ផោន ប៉ុន្តែ​តាំង​ពី​ផ្លាស់​ទៅ​លេង​នៅ​អេស្ប៉ាញ​នេះ ​រូបគេ​មាន​បញ្ហា​របួស​ជាប់​ជា​និច្ច ​មិន​ធូរ​ស្បើយ​សោះ។ ​រហូត​មក​ដល់​ពេល​នេះ ​ប្រកួត​របស់​គេ​លេង​បាន​តែ​៣៦​ប្រកួត​ទេ ​គ្រប់​កម្មវិធី​។ ដោយ​ចុង​ក្រោយ​នេះ ​មាន​បញ្ហា​កែង​ជើង​ទៀត ​ដែល​ត្រូវ​សម្រាក​រយៈ​ពេល​យូរ។

​ដោយ​មើល​ស្ថានភាព​មិន​ល្អ​នេះ​ហើយ ​លោក Zidane ​បាន​អះអាង​ថា​ក្រុម​ការងារ​បាន​ចាប់​ផ្ដើម​គម្រោង​សម្រាប់​ការ​លេង​ប្រកួត​នៅ​សល់​ដោយ​គ្មាន Hazard ​ទៅ​ហើយ។ លោក​មិន​ចង់​ប្រថុយ​ដាក់​ឱ្យ​គេ​លេង ទាំង​មិន​ទាន់​ជា​សះស្បើយ​១០០​%​នោះ​ទេ ដោយ​សង្ឃឹម​ថា​នៅ​រដូវ​កាល​ក្រោយ​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ឡើង​វិញ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT