Pep ថា Man City នឹងមិនចំណាយប្រាក់ច្រើន ទិញ Haaland នោះទេ

លោក Pep Guardiola បានច្រានចោលការចង់បាន Haaland ទៅហើយ ក្រោយពីក្លឹប Manchester City មិនអាចចំណាយប្រាក់ច្រើនទិញកីឡាករនោះទេ។

កាលពីដើមសប្ដាហ៍នេះ ក្លឹប Man City បានប្រកាសជាផ្លូវការពីការចាកចេញរបស់ខ្សែប្រយុទ្ធ Sergio Aguero ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេល១០ឆ្នាំមកនេះ។ ការចាកចេញនេះដែរ នឹងធ្វើឱ្យក្រុមរបស់លោក Pep ត្រូវការស្វែងរកកីឡាករម្នាក់មកជំនួស ហើយប្រភពកន្លងមកថាក្រុមមេឃខៀវនេះ នឹងចំណាយប្រាក់ដើម្បីទិញយក Haaland ពីក្រុម Dortmund តែម្ដង។

ជាមួយដំណឹងនេះដែរ លោក Pep បានចេញមុខមកបញ្ចប់មន្ទិលទាំងអស់តែម្ដង។ លោកបានអះអាងថា Man City នឹងមិនចំណាយប្រាក់ច្រើនដើម្បីទិញកីឡាករណាម្នាក់មកទៀតទេ។ ដូច្នេះ ប្រសិនបើ Dortmund ដាក់តម្លៃខ្លួនរបស់យុវជនន័រវែសថ្លៃខ្លាំងពេក នោះពួកគេក៏មិនចំណាយប្រាក់ទិញយកនោះដែរ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT