គ្រូ Chelsea ​គាំទ្រ Werner ​នឹង​ត្រលប់​មក​លេង​ល្អ​ឡើង​វិញ​

​លោក Thomas Tuchel ​នៅ​តែ​បន្ដ​គាំទ្រ​ដល់​ខ្សែ​ប្រយុទ្ធ Timo Werner ​ថា​នឹង​ត្រលប់​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ ​បន្ទាប់​ពី​បង្ហាញ​ទម្រង់​លេង​មិន​ល្អ​សោះ​នៅ​ជម្រើស​ជាតិ​បារាំង។

​Werner ​ក្នុង​ការ​ប្រកួត​ឱ្យ​ជម្រើស​ជាតិ​អាល្លឺម៉ង់ ​មាន​ទម្រង់​លេង​មិន​ល្អ​ទាល់​តែ​សោះ។ រូបគេ​បាន​ខកខាន​ឱកាស​នៅ​មុខ​ទី​ម្នាក់​ឯង ​ធ្វើ​ឱ្យ​អាល្លឺម៉ង់​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ាសេដូនី ​ដែល​ជា​កំណត់ត្រា​អាក្រក់​មួយ​សម្រាប់​ពួកគេ​នៅ​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​មក​នេះ​។ ដោយ​ឡែក​នៅ​ក្រុម Chelsea ​វិញ ​កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ​ក៏​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​ដែរ។

​យ៉ាងណាមិញ ​លោក Thomas Tuchel ​នៅ​តែ​បន្ដ​ផ្ដល់​ការ​គាំទ្រ​ដល់​រូបគេ​ជា​និច្ច។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ​បាន​អះអាង​ថា​កីឡាករ​របស់​ខ្លួន​បាន​ប្រមូល​អារម្មណ៍​ល្អ​ឡើង​វិញ​ហើយ​សម្រាប់​ត្រៀម​ការ​ប្រកួត​ខាង​មុខ។ ​នេះ​ជា​សញ្ញា​ល្អ ​ហើយ​លោក​ជឿ​ថា Werner ​នឹង​ល្អ​ដូច​ពេល​កន្លង​ទៅ​មិន​ខាន៕ប្រភពDailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT