Klopp ភ្ញាក់ផ្អើលនៅពេលគ្រូអង់គ្លេស មិនជ្រើសយក Arnold

លោក Jurgen Klopp បានបង្ហាញការភ្ញាក់ផ្អើលនៅពេលលោក Gareth Southgate មិនព្រមជ្រើសរើសយកខ្សែការពារ Trent Alexander-Arnold ឱ្យចូលជម្រើសជាតិអង់គ្លេស។

Arnold វ័យ២២ឆ្នាំ មិនត្រូវបានកោះហៅចូលជម្រើសជាតិអង់គ្លេសទេ សម្រាប់ការប្រកួតជម្រុះ World Cup ៣ប្រកួតកន្លងទៅនេះ។ ដោយលោក Southgate បានសម្លឹកឃើញកីឡាករផ្សេងដែលកំពុងឡើងជើងដូចជា Reece James, Kyle Walker និង Kieran Trippier ទៅវិញ។ ការមិនជ្រើសខ្សែការពារ Liverpool នេះ បានធ្វើឱ្យលោក Klopp ភ្ញាក់ផ្អើលជាខ្លាំង។

អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បាននិយាយថា៖ “ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងនៅពេលគាត់មិនត្រូវបានកោះហៅ។ ខ្ញុំគ្មានគម្រោងអ្វីជាមួយគាត់ទេ។ នៅពេលកីឡាករមិនត្រូវបានកោះហៅ ខ្ញុំនឹងប្រមូលផ្ដុំពួកគេដើម្បីហ្វឹកហាត់។ គាត់ បានឡើងដល់កម្រិតកំពូល២ឆ្នាំមកហើយ វាពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែននៅពេលគាត់មិនជាប់ជម្រើសជាតិ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT