Verratti ឆ្លងកូវីដ១៩ មិនអាចជួយ PSG ប៉ះ Bayern Munich បានទេ

ខ្សែបម្រើ Marco Verratti រកឃើញថាមានវិជ្ជមានកូវីដ១៩ និងមិនអាចជួយក្រុម PSG លេងទល់ក្រុម Bayern Munich បានទេ នៅពានរង្វាន់ UEFA Champions League ។

កីឡាករអ៊ីតាលីខាងលើនេះ ត្រូវការរយៈពេលយ៉ាងតិច១០ថ្ងៃដើម្បីព្យាបាលជំងឺនេះ ដូច្នេះការប្រកួតនៅពេលខាងមុខទៀត នឹងមិនអាចចូលលេងបានទេ។ ក្រុម PSG មានភារកិច្ចសំខាន់នៅ UEFA Champions League ដោយប៉ះជាមួយក្រុមខ្លាំង Bayern Munich នៅសប្ដាហ៍ក្រោយ។ មួយវិញទៀតនៅលីគវិញ ក្រុមយក្សបារាំងមួយនេះត្រូវប៉ះក្រុមប្រជែង Lille ថែមទៀតនៅចុងសប្ដាហ៍នេះ។

ក្រុមយក្ស PSG នៅរដូវកាលនេះ កំពុងប្រជែងនៅលីគ Ligue1 នៅឡើយទេ។ ពួកគេកំពុងមានពិន្ទុស្មើគ្នាជាមួយក្រុម Lille ៦៣ពិន្ទុដូចគ្នា ឆ្លងកាត់៣០ប្រកួត។ ដោយឡែកនៅ UCL វិញ វគ្គ៨ក្រុមចុងក្រោយប៉ះជាមួយក្រុម Bayern Munich ដែលជាក្រុមការពារតំណែងជើងឯកផង៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT