ចាញ់​យប់មិញ​នេះ ​ជា​បរាជ័យ​ធំ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​ដឹក​នាំ​ក្រុម​របស់​លោក Jose

ក្រុម Manchester United ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង Spurs ​០-៣ ​ក្នុង​​ដី​ខ្លួន​ឯង ​នា​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​សប្ដាហ៍​ទី​៣​យប់មិញ​នេះ។

បិសាច​ក្រហម​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ខ្លាំង​ហើយ ​ដោយសារ​តែ​ចាញ់​ក្នុង​ដី​ខ្លួន​ឯង ​ដល់​ទៅ​០-៣ ​កាល​ពី​​យប់មិញ។ ស្រប​ពេល​ទម្រង់​លេង​ក្រុម​ទាំង​មូល​ក៏​មិន​ទាន់​ល្អ​ដល់​កម្រិត​នៅ​ឡើយ ​ជា​ពិសេស​តំបន់​ការពារ​តែង​ចន្លោះ​ប្រហោង​ជា​និច្ច។  ជាមួយ​គ្នា​នេះ​ដែរ ​ការ​ចាញ់​យប់មិញ​នេះ ​ក៏​ជា​បរាជ័យ​ក្នុង​ដី​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ដឹក​នាំ​ក្រុម​របស់​លោក Jose Mourinho ​ផង​ដែរ។

កំណត់ត្រា​អាក្រក់​មួយ​ទៀត​សម្រាប់​ក្រុម Man Utd ​ក្រោយ​ពី​ចាញ់​យប់មិញ​នេះ គឺ​ពួកគេ​លេង​មិន​ដែល​ចាញ់​២​ប្រកួត ​នៃ​៣​ប្រកួត​បើក​រដូវ​កាល​នោះ​ទេ​រយៈ​ពេល​ជិត​៣០​ឆ្នាំ​ហើយ​​។ ដោយ​ទើប​តែ​រដូវ​កាល​នេះ​ឯង ​ដែល​បិសាច​ក្រហម​ធ្វើ​មិន​បាន​ល្អ ​នឹង​រង​បរាជ័យ​យ៉ាង​អាម៉ាស់​ដូច្នេះ៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT