Sunny ចែកផ្លូវជាមួយភ្នំពេញក្រោន ព្រោះជាប់កាតព្វកិច្ចជម្រើសជាតិ ឬកៅអីរបស់ខ្លួនកំពុងរង្គោះរង្គើ ?

កាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០១៨ នៅលើគេហទំព័រផ្លូវការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសអំពីការចែកផ្លូវជាមួយនឹងកីឡាករបរទេសមួយរូប គឺ Sunny Jane ក្រោមហេតុផលថាកីឡាកររូបនេះជាប់ភារកិច្ចជម្រើសជាតិឡេសូតូ ដែលកើតចេញពីការព្រមព្រៀងរវាងភាគីក្លិប និងកីឡាករផ្ទាល់តែម្តង។

តើការប្រកាសចែកផ្លូវរបស់កីឡាកររូបនេះ សមហេតុផលឬទេ ហើយតើដោយសារតែជាប់កាតព្វកិច្ចជម្រើសជាតិ ទើបរូបគេសុខចិត្តបញ្ចប់អាជីពជាមួយក្លិបកំពូលរបស់កម្ពុជាមួយនេះឬយ៉ាងណា ?

បើផ្អែកស្ថិតិកីឡាករទាត់ចូលទីច្រើនជាងគេរបស់ភ្នំពេញក្រោន ក្នុងរដូវកាល ២០១៨នេះ កីឡាករចំណូលថ្មី Valci Junior ស៊ុតបានច្រើនជាងគេ ពោលគឺ ៥គ្រាប់ហើយ ខណៈដែលបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់ក្នុងលីគ ចាប់តាំងពីចូលរួមជាមួយក្លិប អំឡុងពាក់កណ្តាលរដូវកាលកន្លងមកនេះ។

គ្រាប់របស់របស់ Valci ច្រើនជាងគ្រាប់បាល់របស់ Sunny Jane ១គ្រាប់ ស្របពេលដែល Sunny មិនសូវទទួលបានឱកាសរកគ្រាប់បានទៀតឡើយក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ។

យ៉ាងណាមិញតាមសម្តីរបស់គ្រូបង្វឹកលោក Sean Sainsbury បានថ្លែងថាភាគីទាំងសងខាងបានព្រមព្រៀងគ្នាបញ្ចប់កុងត្រា ហើយ Sunny ចង់ផ្តោតអារម្មណ៍ទៅលើតួនាទីរបស់ខ្លួនក្នុងក្រុមជម្រើសជាតិរបស់គេ ។

គួររំលឹកថា ក្នុងរដូវកាល ២០១៨ ដែលមិនទាន់ចប់នៅឡើយនេះ ក្លិបភ្នំពេញក្រោនបានបញ្ចប់កុងត្រាកីឡាករបរទេសរបស់ខ្លួន ២រូបហើយ គឺ Pouya Hosseini និង Sunny Jane ។

បច្ចុប្បន្ន អតីតក្រុមជើងឯកលីគ ៦សម័យកាលនេះ កំពុងស្ថិតនៅលេខរៀងទី ៥ ប្រកួត ១៩លើក ឈ្នះ ៩ ស្មើ ៣ និងចាញ់ ៧ មាន ៣០ពិន្ទុ ដាច់ ១៧ពិន្ទុ ពីក្រុមកំពូលតារាង ណាហ្គាវើល ៕

  • Sunny ចែកផ្លូវជាមួយភ្នំពេញក្រោន ព្រោះជាប់កាតព្វកិច្ចជម្រើសជាតិ ឬកៅអីរបស់ខ្លួនកំពុងរង្គោះរង្គើ ?